បុរសដែលយកខ្លួនទៅទ្រោបពីលើប្អូនស្រីពិការ មិនឲ្យរលាកភ្លើងនោះ ពេលនេះ បានលាចាកលោកហើយ…
ភ្នំពេញ ៖ បុរសជាបងសុខចិត្តយកខ្លួនទៅទ្រោបពីលើប្អូនស្រីពិការ ដើម្បីបាំងប្អូនការពារប្អូនមិនអោយរលាកភ្លើង ក្នុងហេតុការណ៍អគ្គិភ័យផ្ទុះហ្គាសនោះ បានផុតដង្ហើមលាចាកលោកនេះហើយ កាលពីយប់មិញ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១០.១០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅផ្លូវ ១៦៩ ក្រុមទី២១ ភូមិ០៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មា្ចស់ផ្ទះខាងលើ មានឈ្មោះ ម៉ៅ រ័ត្នដារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ជាមន្រី្តនគរបាល៕
នេះជាដំណឹងដ៏គួរឱ្យសោកស្ដាយជាទីបំផុត ដោយសារជនរងគ្រោះរូបនេះ ត្រូវបានប្រជាពលរដ្ឋ និងកងកម្លាំងអន្តរាគមន៍ជួយសង្គ្រោះចេញពីអណ្ដាតភ្លើងបានហើយ តែត្រូវបានបាត់បង់ជីវិត ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក។
យោងតាមការបង្ហោះរូបភាព និងសារពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា៖អាប្អូន សំរាក់ចុះ យើងបែកគ្នារហូតហើយ ពួកយើងពិតជាសោកស្ដាយណាស់ មនុស្សនៅក្មេងល្ហក់បែរជាជួបរឿងអកុសលយ៉ាងនេះ។
សូមបញ្ជាក់ថា យុវជនរងគ្រោះមានឈ្មោះ ឡាញ់ ឈុនលី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ៣ម៉ែត្រគុណ៦ម៉ែត្រ មានឈ្មោះម៉ៅ រ័ត្នដារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្រី្តនគរបាល ចំណែកឯយុវជនរងគ្រោះ ជាអ្នកមកជួលស្នាក់នៅ ជាមួយប្អូនស្រី ដើម្បីរៀនសូត្រ.ដូច្នេះអង្គភាពយើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង។