Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មេឆ្នោតវៀតណាមល្បីឈ្មោះម្នាក់​ នៅខេត្តកំពង់ចាម ដែលគេស្គាល់រហស្សនាមថា មេលាភ (៧៨៩)​ ឬឈ្មោះ និត​ សមត្ថកិច្ចមិន​ហ៊ានបង្ក្រាប

កំពង់ចាម​ ៖​ យោងតាមសេចក្តីរាយការណ៍​ពីប្រជាពលរដ្ឋ​ និងសារព័ត៌មានមួយចំនួនបាន​ ចុះផ្សាយថា មេឆ្នោត ឬមេកន្ទុយ​លេខ​ដ៍ល្បីឈ្មោះម្នាក់​ដែលមិនខ្លាចអ្នកណា​ទាំង​អស់នៅខេត្តកំពង់ចាម ដែលគេស្គាល់ថា ឈ្មោះ​ និត ហៅក្រៅ បងខ្លា រឺ មេលាភ ជេីង​ខ្លាំងកំពង់ចាម គា្មនអ្នកណាហ៊ានប៉ះ ដេីរ​និយាយថា មេប៉ូលីសខេត្ត មេបេអុឹមខេត្ត និង ព្រះរាជាអាជា្ង និង អភិបាលខេត្តក្តី ក៍បុគ្គល​រូបនេះជួបនិយាយចរចារអស់ហេីយ ដូច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលមាននិមិត្តសញ្ញា (លាភ 789)នេះទេ ។

សេចក្តីរាយការណ៍បន្តថា បច្ចុប្បន្ននេះល្បែងស៊ីសងខុសច្បាប់ត្រូវបានសមត្ថកិច្ចក្នុងខេត្តកំពង់ចាមបានធ្វើការបង្ក្រាបជាហូរ​ហែដូចភ្លៀងរលឹមយ៉ាងណាក៍ដោយ ប៉ុន្តែគេមិនទាន់ឃើញមានសមត្ថកិច្ចណាហ៊ាន​បង្រ្កាបបុគ្គលខាងលើនេះនៅឡើយ។

ជុំវិញនៅពាក្យសំដីខាងលើនេះ បើដូច​សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋនៅ​មូលដ្ឋាន ដែលគេស្តាប់ឮសម្តីចេញពី​មាត់​លោក និត ហៅ បងខ្លា ហៅ បងលាភ ពិត​មែននោះ វាពិតជាធ្វើឲ្យមានការប៉ះពាល់ដល់មន្ត្រីថ្នាក់ដឹកនាំស្រុក ខេត្ត ជាពិសេសគឺឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតែម្តង គឺប៉ះពាល់ខ្លាំងណាស់ ។

ជុំវិញនៅព័ត៌មាននេះភ្នាក់ងារសារព័ត៌មាន​របស់យើង នៅពុំទាន់បានសុំការពន្យល់ណា​មួយពីអាជ្ញាធរ មាមសមត្ថកិច្ចមូលដ្ឋាន ពិសេសលោកស្នងការនគរបាល និងលោក​មេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅឡើយទេ​ !យើងនិងធ្វើការទំនាក់ទំនងព័ត៌មានបន្ថែម​ពីលោកស្នងការខេត្ត កំពង់ចាម ថាតើ​ករណីនេះដូចពាក្យរបស់លោក​ លាភនិយាយ​ដែលឬ ទេ ? ។ អង្គភាពយើងរងចាំការបំភ្លឺបកស្រាយ​ ពីលោក និត ហៅបងខ្លា ហៅ​មេលាភ និង អ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕