បុរសអ្នកលក់គ្រឿងសំណង់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនតាមដីការតុលាការខេត្តស្វាយរៀង
ស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការតុលាការ ចោទពីបទឆបោក ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០ នៅចំណុចភូមិព្រៃរកា ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈុំ ចាប ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិព្រៃរកា ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះឈ្មោះ គង់ ចាន់ធី ភេទស្រី អាយុ២០ឆ្នាំរស់នៅភូមិព្រៃរកា ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជួនទៅឃុំខ្លួនចាត់ការតាមនិតិវិធីនៃច្បាប់ ៕