Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋរងចាំមើលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ​ ហ៊ានបង្ក្រាបទីតាំងល្បែងសុីសងឆ្នោតឡូតូដែរឬទេខណៈខណ្ឌមួយចំនួនបានបង្ក្រាបហើយ

ភ្នពេញ​ ៖​ យោងតាមសេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋបានអោយដឹងថា​ មានទីតាំងល្បែងសុីសងខុសច្បាប់​ ប្រភេទឆ្នោតឡូតូ​ ជាច្រើនកន្លែងនៅក្នុងទឹកដីអាណាចក្រ​ខណ្ឌឫស្សីកែវ​ កំពុងបើកដំណើរការយ៉ាងរលួនគគ្រឹកគគ្រេង​ ដោយមិនមានអាជ្ញាធរ​មានសមត្ថកិច្ច​ ចុះបង្ក្រាបឡើយ​ ខណៈខណ្ឌ​មួយចំនួនបានធ្វើការបង្ក្រាបជាបន្តបន្ទាប់​ ។

កន្លងមកគេក៏សង្កេតឃើញលោក​ ជា​ ពិសី​ អភិបាលនៃគណៈអភិបាល​ ខណ្ឌឫស្សីកែវ​ តែងតែដឹកនាំកម្លាំង​ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់មួយចំនួន​ជាហូហែរ​ តែនៅល្បែងសុីសង​ ប្រភទឆ្នោតឡូតូ​នេះ​ មិនទាន់ឃើញ​លោកដឹកនាំកម្លាំងចុះបង្ក្រាបល្បែង​នៅ​ឡើយ​ទេ​ ។

ប្រជាពលរដ្ឋបានបន្តថា​ គ្រាន់តែនៅ​សង្កាត់​ទួលសង្កែទី១​ មានទីតាំងល្បែងសុីសងឆ្នោត​ឡូតូ​ នេះប្រហែលជិតទីតាំងឯនោះ​ នេះមិន​ទាន់និយាយដល់សង្កាត់ផ្សេងទៀតផង​ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ខែ​វិច្ឆិកាឆ្នាំ២០២០​ កន្លងទៅលោកនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាត​នូវល្បែងសុីសងតាមអនឡាញkenoរួមទាំងល្បែងសុីសងដទៃៗទៀតផងដែរ។

មហាជនរងចាំមើលថាតើ​ លោក​ ជា​ ពិសី​អភិបាលនៃគណៈអភិបាល​ ខណ្ឌឫស្សីកែវ​ និងលោកអធិការអាចស្រាវជ្រាវ​ដឹកនាំកម្លាំង​ចុះបង្ក្រាប​ល្បែង​សុីសងនេះដែរឬទេ​? ៕