Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញមនុស្សស្លាប់អណ្តែកទឹកក្នុងស្ទឹងតាហោ គឺជាបុរសបកប្រែចិនម្នាក់ បាត់ពីផ្ទះ៣ថ្ងៃ ក្រុមគ្រួសារខំដើររក

ភ្នំពេញ៖ ករណីប្រទះឃើញមនុស្សស្លាប់អណ្តែកទឹកក្នុងស្ទឹងតាហោ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ សពរងគ្រោះឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបកប្រែចិន បច្ចុប្បន្នស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមឲ្យដឹងពីឈ្មោះ ភួង រតនា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ត្រូវជាប្អូនប្រុសបង្កើតសព) បានប្រាប់ថា ឈ្មោះ ភួង បញ្ញា(សព)មានជំងឺសសៃប្រាសាទរយ:ពេល ០២ឆ្នាំមកហើយ ដោយបាត់ពីផ្ទះរយ:ពេល ០៣ថ្ងៃ០២យប់គឺបាត់ពីផ្ទះតាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមគ្រួសារបានខំស្វែងរក។ លុះមកដល់ថ្ងៃកើតហេតុ ទើបបានឃើញសារព័ត៌មានផ្សាយថា មានករណីមនុស្សស្លាប់អណ្តែតទឹកនៅទីតាំងកើតហេតុខាងលើ ពេលខ្ញុំមកដល់សពនេះពិតជាបងប្រុសខ្ញុំពិតប្រាកដមែន។

តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា ឈ្មោះ ភួង បញ្ញា (សព) ស្លាប់ដោយសារលង់ទឹកពិតប្រាកដ ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕