Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ដោយសារភ្លេីងប្រច័ណ្ឌ​ មន្ត្រីអាវុតហត្ថម្នាក់​បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ

​ភ្នំពេញ ៖​ បុរសម្នាក់ជាមន្ត្រីកងអាវុតហត្ថ​ បានកេីតភ្លើងប្រច័ណ្ឌសម្រេចចិត្តបាញ់​សម្លាប់ប្រពន្ធរួចហើយបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយស្លាប់ក្នុងថ្លុកឈាម​ បន្សល់ទុកកូនស្រីម្នាក់ឲ្យកំព្រាឯការ។
ហេតុការណ៏ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាតចូលថ្ងៃអទី១០​ខែមករា​ ឆ្នាំ២០២១​ នៅ​តាមបណ្ដោយផ្លូវបេតុ​SOS​ ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង​ ក្នុងសង្កាត់គោកឃ្លា​ ងខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ។

​សពស្ត្រីរងគ្រោះមានឈ្មោះ​ ជួប​ សារឿន​អាយុ៣០ឆ្នាំមុខរបលក់ផលិតផលតាមអនឡាញ​ ស្នាក់នៅបន្ទប់ជួលខាងលើ។ចំណែក​ប្ដីមានឈ្មោះ​ សេង​ គឹមសាន ហៅសុត​ អាយុ៥០ឆ្នាំមុខរបអាវុតហត្ថសក្ត័បួនកន្លះ​ស្នាក់នៅជាមួយគ្នា។

យោងតាមប្រភពពីបងស្រីម្នាក់ត្រូវជាបងថ្លៃបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឭ​សំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងហើយក៏​ស្រាប់តែមួយសន្ទះ​ ឭសូផ្ទុះកំភ្លើងចំនួន៤​គ្រាប់ភ្លាមៗគាត់ទៅមើលឃើញប្ដីដេកស្លាប់ក្នុងថ្លុកឈាមនិងប្រពន្ធស្លាប់មុខចង្ក្រានបាយគួរឲ្យអាណោចអធម័។

​ក្រោយពេលកើតហេតុ​ កម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងកងរាជអាវុតហត្ថបានចុះមកកន្លែងកើតហេតុនិងព័ទ្ធខ្សែជុំវិញ​បន្ទប់ផ្ទះជួលខាងលើទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័ក្រោយពីធ្វើរួចក៏បាន​ប្រគល់សព​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​