ជនជាតិចិនម្នាក់ដេកស្លាប់ទាំងមិនដឹងមូលហេតុសង្ស័យគាំងបេះដូង
ភ្នំពេញ÷នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩.៣០ នាទី មានករណីជនជាតិចិនម្នាក់ដេកស្លាប់អែបនឹងរបងផ្ទះវីឡាមួយកន្លែងក្នុងភូមិបុរី១០០ ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានដឹងថា ជនជាតិចិនដែលដេកស្លាប់នេះជាអ្នកដឹកបន្លែសាច់ឲ្យជនជាតិចិនគ្នាគាត់ តាមផ្ទះ បន្ទាប់ពីដាក់អីវ៉ាន់ឲ្យភ្ញៀវរួចរាល់ហើយក៏អង្គុយសម្រាក់ អែបផ្ទះល្វែងមួយកន្លែងក្នុងទីតាំងខាងលើ បានមួយសន្ទុះក៏ដួលដាច់ខ្យល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង។
តាមការសន្និដ្ឋានជំហានដំបូង ជំនាញកោសល្យវិច្ឆ័យបានបញ្ជាក់ឲ្យដឹងថាការស្លាប់របស់ជនជាតិចិនម្នាក់នេះគឺដោយសារគាំងបេះដូង សាកសពត្រូវបានរថយន្តសាមុយបញ្ជូនទៅកាន់វត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។