នរកទាំងរស!កូនចិត្តតិរិច្ឆានខឹងម្តាយមិនឲ្យប្លង់ដីយកទៅបញ្ចាំយកលុយទិញម៉ូតូជិះដុតផ្ទះឆេះអស់
កំពង់ឆ្នាំង៖ កូនប្រុសចិត្តតិរិច្ឆានខឹងសុំប្លង់ដីម្ដាយយក ទៅបញ្ចាំយកលុយមកទិញម៉ូតូមិនបានដុតផ្ទះឆេះខ្ទេច
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១១ខែ កញ្ញា ឆ្នាំ២០១៨ នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
ជនសង្សយជាកូនតិរិច្ឆានមានឈ្មោះ លឹង ឆើតអាយុ ២៩ឆ្នាំ មានឪពុកឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំនិងម្តាយឈ្មោះ លឹង ហាន អាយុ៦៤ឆ្នាំអ្នកអស់គ្នារស់នៅ ភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យជាកូនបានសុំប្លង់ដីម្តាយយកទៅបញ្ចាំគេ ដើម្បីយកលុយទៅទិញម៉ូតូជិះ តែម្តាយនិងឪពុកមិនព្រមឲ្យ ពេលនោះរូបគេក៏ខឹងហើយបានយកស្លឹក ត្នោតចំនួន៣ធាងដុតផ្ទះ បណ្តាលឲ្យឆេះខ្ទេចគ្មានសល់ ខណៈដែលរូបគេកំពុងស្រវឹងស្រាជោកជាំ។
ផ្ទះដែលកូនប្រមឹកដុតឆេះអស់នោះមានទំហំ៥ × ៤ម៉ែត្រ ប្រក់ស្លឹកត្នោត ជញ្ជាំស្លឹក រនាបឫស្សី។
ក្រោយបង្កហេតុកូនប្រមឹកតិរិច្ឆាន់ត្រូវបានកម្លាំងប្រជាការពារឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីយកទៅធ្វើ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕