អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខជនសង្ស័យ៧នាក់ក្រោយកាប់សម្លាប់និស្សិតម្នាក់ស្លាប់
ភ្នំពេញ៖ ជនសង្ស័យចំនួន ០៧នាក់ក្នុងចំណោមបក្ខពួក ០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងយកមកបង្ហាញមុខនាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្ម កាលពីថ្ងៃទី ២១ មករា ២០២១ម៉ោង ២០និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាដោយក្រុមជនល្មើសប្រើដាវកាប់ត្រូវក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះសៅ ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ ជាសិស្សថ្នាក់ទី១២វិទ្យាល័យបឹងកេងកង មានទីលំនៅក្នុងបុរីសេរីមង្គល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសក្បាលជាទម្ងន់ហើយបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត។
ចំណែកក្រុមជនល្មើសទាំង០៧នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់:
ជនសង្ស័យទី១ ឈ្មោះហម ណារ័ក្សហៅអាគោភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវលំភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញមុខរបរមិនពិតប្រាកដជាជនដៃដល់ជាអ្នកយកដាវកាប់។
ជនសង្ស័យទី២ឈ្មោះ ហុក សំណាង ហៅប៊ឹត ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមានទូលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវបេតុងភូមិអណ្តូងសង្កាត់គោករការ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញមុខរបរសិស្ស។
ជនសង្ស័យទី៣ឈ្មោះ ដួង ចំរេីន ហៅវីត ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ផ្លូវជាតិលេខ៦Aភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមុខរបរសិស្ស។
ជនសង្ស័យទី៤ឈ្មោះ ឆៃ អៀងឡេង ហៅឆ្នាំងភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមានទីលំនៅក្នុងបុរីឌឹផ្លរាផ្ទះលេខ៦៦ភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរអ្នករត់តុ។
ជនសង្ស័យទី៥ឈ្មោះ ស្រៀន គឹមឡុង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវជាតិលេខ៦Aភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញមុខរបរសិស្ស។
ជនរងគ្រោះទី៦ឈ្មោះ ផា តុងហេង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវជាតិលេខ៦Aភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។
ជនសង្ស័យទី៧ឈ្មោះ ទិត្យ ឆានុត ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវលំភូមិឈេីទាលឃុំព្រែកអញ្ជាញស្រុកមុខកំពូលខេត្តកណ្តាលមុខរបរជាងបៀកថ្នាំ។
ជនសង្ស័យទី៨ឈ្មោះ ហេង ធារា ហៅឡាភេទប្រុសអាយុ២០ឆ្នាំ(គេចខ្លួន)។ ជនសង្ស័យទី៩ឈ្មោះ ហេង អាយុប្រហែល១៧ឆ្នាំ(គេចខ្លួន)។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យទាំង០៩នាក់បាននាំគ្នាអង្គុយផឹកស៊ីនៅលើសួនច្បារតាមបណ្ដោយផ្លូវជាតិលេខ 6 ខណៈពេលផឹកស៊ីអស់រយៈពេលជាច្រើនម៉ោងក៏បានប្រទះឃើញជនរងគ្រោះមានគ្នាជាង ១០ នាក់បានជិះម៉ូតូកាត់មុខខ្លួនភ្លាមនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយតាមទាន់ម៉ូតូជនរងគ្រោះហើយទាញដាវកាប់សំដៅទៅលើជនរងគ្រោះឈ្មោះសៅពិសិដ្ឋចំក្បាលនិងយកដុំថ្មគប់ថែមទៀតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយក៏បានព្យាយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែតតែជាអកុសលរបួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
ក្រោយមកជនឪពុកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានបើកការស្រាវជ្រាវឃាត់ខ្លួនក្រុមជនល្មើសទាំង០៧នាក់ចាប់ខ្លួន ជាបន្តបន្ទាប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ម៉ោង៤រសៀលដោយចាប់ផ្តើមចេញពីភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ហើយបន្តទភភូមិក្តីចាស់ សង្កាត់បាក់ខែង និងបញ្ចប់ការចាប់ខ្លួន នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១មកអធិការរដ្ឋានដើម្បីសួរនាំកសាងសំណុំរឿងនិងស្វែងរកបក្ខពួកគ្នាពីរនាក់ទៀតដែលកំពុងរត់ពីខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះហន ណារ័ក្សបានសារភាពថាខ្លួនគពិតជាបានកាប់ទៅលើជនរងគ្រោះឈ្មោះសៅពិសិដ្ឋប្រាកដមែនដោយសារការយល់ច្រឡំថាជាក្រុមដែលកាប់ខ្លួនកាលពីថ្ងៃមុន។
បច្ចប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។