Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សោកស្តាយណាស់ ! ដោយសារការធ្វេសប្រហែស មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ធ្វើឲ្យអ្នកសារព័ត៌មានវ័យក្មេងម្នាក់ គ្រាន់តែវះកាត់ពោះវែនដុសខ្នែង ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតស្លាប់

ភ្នំពេញ ៖ លោកអុី បញ្ញា អ្នកសារព័ត៌មាន វ័យក្មេង អាយុ២២ឆ្នាំ បានស្លាប់ហើយ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បើតាមការបញ្ជាក់របស់ក្រុមគ្រួសារនៃសព ។
នាពេលថ្មីៗនេះ ម្តាយរបស់លោក អុី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹង ម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និង ធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរ រហូតដល់ស្លាប់ ។

គួររំលឹកថា លោកស្រី ស៊ឹម សម្បត្តិ អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អ៊ីបញ្ញា អាយុ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹងយប់មិញ បានប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងផ្ទះលេខ០៩–១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង កូន ខុសបច្ចេកទេស និង ធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ។
នេះបើយោងតាមពាក្យបណ្តឹង គោរពចូល លោកអធិការនគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលអ្នកព័ត៌មានទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ។
នៅក្នុងពាក្យបណ្តឹង បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អុី បញ្ញា។ ក្រោយលទ្ធផលវះកាត់បាន ៣ថ្ងៃ ស្ថានភាពជំងឺរបស់ឈ្មោះ អុី បញ្ញាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដូចជា ហើមពោះ ពិបាកដកដង្ហើម ហើយពេលក្រុមគ្រួសារ អ្នកថែទាំងជំងឺព្យាយាមទាក់ទង ហៅពេទ្យដែលវះកាត់នោះមកពិគ្រោះ ឬ តាមដានជំងឺម្តងៗ គ្មានគ្រូពេទ្យទទួលខុសត្រូវច្បាស់លាស់ឡើយ។
ដោយសារបញ្ហានេះ និងដោយសារអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារនាងខ្ញុំ និងកូនក្មួយអស់ជំនឿ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ទើបនាងខ្ញុំ និងកូនសម្រេចចិត្តសុំចេញពី មន្ទីរពហុព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតវិញម្តង។
រហូតមកដល់ពេលនេះ ស្ថានភាពអ្នកជំងឺមានអាការៈមិនធូរស្រាលឡើយ ហើយក្រុមគ្រូពេទ្យជំនាញៗនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្ហើបប្រាប់ថា អ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរណាស់ បណ្តាលមកពីការព្យាបាលរបស់ក្រុមគ្រូពេទ្យវះកាត់នៅខាងក្រៅមន្ទីរពេទ្យរដ្ឋ ព្យាបាលខុសបច្ចេកទេស និងវិជ្ជាជីវៈ ។
យោងតាមពាក្យបណ្តឹងដដែលបន្តទៀតថា ឈ្មោះ អុី បញ្ញា មុនពេលវះកាត់ គឺមានអាការៈនឹងនរធម្មតា គ្រាន់តែចុកពោះតិចតួចអាចបើកបរឡានខ្លួនឯង តាំងពីស្រុក រហូតមកដល់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុ នៃការចុកពោះ ។
ពេលនោះក្រុមគ្រូពេទ្យបាននិយាយថា ឈ្មោះ អុី បញ្ញា មានបញ្ហាពោះវៀនដុះខ្នែង ត្រូវវះកាត់ជាបន្ទាន់ ហើយគ្រូពេទ្យសន្យាថាវះកាត់រយៈពេលតែ ២ថ្ងៃ គឺអ្នកជំងឺជាហើយ បើមិនវះកាត់ទេ អាចមានបញ្ហាដល់អាយុជីវិត។ ហើយតម្លៃឈ្នូល នៃការវះកាត់វិញចំនួន៦០០ដុល្លារ ប៉ុន្តែពេលនាងខ្ញុំសុំយកកូកចេញពីពេទ្យ គឺគ្រូពេទ្យគិតលុយសរុបចំនួន ១០០០ដុល្លារ។
ជាមួយគ្នានេះដែរ លោក ស៊ឹម សម្បត្តិ ជាម្តាយរបស់អ្នកជំងឺ ឈ្មោះ អុី បញ្ញា សូមអោយលោកអធិរការនគរបាលខណ្ឌដង្កោ ជួយរកយុត្តិធម៌ ហើយចាត់ការម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់ផង៕