Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក ហែម ដារិទ្ធ ធ្វើមិនដឹង ឬ ត្រូវថ្នាំសណ្ដុំបានជាបណ្ដោយឲ្យគេសង់ផ្ទះអត់ច្បាប់ ហើយរំលោភ យកព្រំដីអ្នកជិតខាងទៀត

ភ្នំពេញ៖ អជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្ដុំបានជា បណ្ដោយឲ្យជនខិលខូចធ្វើផ្ទះអត់សុំច្បាប់អនុញ្ញាត ហើយរំលោភព្រំដីអ្នករស់នៅជិតខាងបង្កជាទំនាស់ដោយភាគីរងគ្រោះបានប្ដឹងទៅសុំការអន្ដរាគមន៍ពីអាជ្ញារធសង្កាត់ ខណ្ឌ ប៉ុន្ដែគ្មានដំណោះស្រាយទេ ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ខាងប្រធានភូមិបាល និងសាលាសង្កាត់ចោមចៅ២ចុះទៅដល់ទីតាំងសំណង់ដែលកំពុងសាងសង់ដែលអត់ច្បាប់សាងសង់ ពេលក៏ដើរមើលព្រំដី ប៉ុន្ដែព្រំដីដូចជា គ្មានសញ្ញាសម្គាល់ទើបខាងភូមិបាលយកម៉ាស៊ីនដើម្បីវាស់រកព្រំដីដើម ។

មន្ដ្រីភូមិបាលបានបញ្ជាក់ថា សំណង ដែលកំពុងសាងសង់នេះមិនបានសុំច្បាប់អនុញ្ញាតសាងសង់ទេ ទើបខាងមន្ដ្រីភូមិបាលបាមចេញ លិខិតបញ្ឃប់ការសាងសង់ ។

ចំពោះករណីដែលខាងភាគីខាងម្ចាស់ផ្ទះមិនហ៊ានចេញមកបកស្រាយឬមកធ្វើការសម្របសម្រួលជាមួយមន្ដ្រីភូមិបាលទេ ដោយប្រើឲ្យកូនមកមើលការខុសត្រូវ ។

ពាក់ព័ន្ធករណីសាងសង់សំណងគ្មានច្បាប់ទំលាប់នេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក ហែម ដារិទ្ធ បានឡើយ ហើយភ្នាក់ងារយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺគ្រប់ពេល ៕