Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឪពុកចុងចាប់រំលោភកូនស្រីសំរេចបាន៨លើក និងគំរាមបង្ហោះវីដេអូពីសកម្មភាពរួមភេទជាសាធារណៈ ទើបបែកធ្លាយ!

ខេត្តកណ្តាល៖ ឪពុកចុងចិត្តអប្រិយចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទទើបបែកធ្លាយ ត្រូវនគរបាលចាប់វាយខ្នោះតែម្តង ។

ហេតុការណ៌ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២១ នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល និងពេលកើតហេតុចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះត្រូវជាកូនដើមឈ្មោះ ច ធ រ ន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្តាយបង្កើតឈ្មោះ ចំរើន សួស្តី អាយុ៣៦ឆ្នាំ មុខរបរ៖មេផ្ទះ។ឪពុកបង្កើតឈ្មោះ គឹម ចាន់ធា អាយុ៣៧ឆ្នាំ លែងលះគ្នា។

ជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីនគរបាលក្រុងតាខ្មៅបានអោយដឹងថា ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា៤ឆ្នាំមកហើយ ដោយមានកូនចំនួន៣នាក់ ប្រុស១ ស្រី២ (ជនរងគ្រោះជាកូនទី១)។

លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ម្តាយជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចម្តង។

ក្រោយមកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ដដែល ម្តាយនិងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភបានសម្រេចម្តងទៀត។

លុះក្រោយមកទៀតក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាក់ភ្លើងបានសម្រេចម្តងទៀតហើយបានថតវីដេអូទុកមើលទៀតផង។

លុះក្រោយមកទៀតជនសង្ស័យបានសុំរួមភេទបន្តរទៀត តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យក៏បានយកវីដេអូ មកគំរាម បើមិនព្រមនឹងយកវីដេអូនោះបង្ហោះfasebook អោយគេដឹង ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តរ
បន្ទាប់បានសម្រេច៨ដង។

រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទលែងបាន ក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់ស្តីបន្ទោសអោយឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ ទើបជនរងគ្រោះខឹងក៏បានឈប់រៀនហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្លួលលាងចានអោយគេនៅខេត្តព្រៃវែង ។

បន្ទាប់ពីទទួលបានដំណឹងថាជនរងគ្រោះឈប់រៀន ឪពុកបង្កើតក៏បានហៅជនរងគ្រោះអោយទៅរស់នៅជាមួយនៅឃុំក្រាំងយ៉ូវស្រុកស្អាង ហើយប្រាប់ជនរងគ្រោះអោយទៅយកខោអាវនៅផ្ទះមករស់ជាមួយ។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១ ជនរងគ្រោះក៏បានត្រឡប់ចូលផ្ទះដើម្បីរៀបចំខោអាវដើម្បីទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ អោយចុះមកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនិតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន តែមិនបានចាប់រំលោភនោះទេ គឺមានការព្រមព្រាងត្រូវរ៉ូវគ្នា។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី៕