Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនលោកវរសេនីយ៍ទោ ហាក់ លី ករណីបង្កហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេ ខេត្តព្រៃវែង

ភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១នេះ មានសេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីលោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង។

ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ម្យ៉ាងវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអាជ្ញាខេត្តព្រៃវែងជាមុនសិន ៕