Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

បុរសចិត្តខ្លាំ! ខឹងប្រពន្ធដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេច .!

ខេត្តក្រចេះ៖ បុរសម្នាក់ជាប្តីចុងដែលខឹងប្រពន្ធក៏ដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេចបង្កការភ្ញាក់ផ្អើលស្ថិតនៅភូមិអាជេន ឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

មន្ត្រីនគរបាលប៉ុស្តិ៍ បានឱ្យដឹងថា៖ផ្ទះមួយមាន៣ខ្នង ត្រូវបុរសជាប្តីចុងបាន ឈ្លោះប្រកែកគ្នា ក៏កើតហិង្សាឡើងហើយបុរសជាប្តីធ្វើអ្វីប្រពន្ធមិនបាន ក៏ដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេច នៅភូមិឃុំកើតហេតុ។មន្ត្រីបានបន្តថា៖ជនបង្កឈ្មោះភា ព្រហស្សឯប្រពន្ធឈ្មោះ ឈុន ស្រីរ័ត្ន។

មុនកើតហេតុប្តីប្រពន្ធបានឈ្លោះប្រកែកគ្នាស្រាប់តែប្តីខឹងធ្វើអ្វីប្រពន្ធមិនបាន បែរជាទៅដុតផ្ទះរបស់ខ្លួនដែលមានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ដំបូលប្រក់ដែកស័ង្គសីជញ្ជាំងក្តារ៣ខ្នងបណ្តាលឱ្យឆេះ ខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិផង៕