ជនសង្ស័យជាមុខសញ្ញាឆក់២នាក់ត្រូវសមត្ថកិច្ចដេញ តាមចាប់បានផ្អើលខណ្ឌសែនសុខ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ តាមចាប់ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុង រាជធានីភ្នំពេញ ដេញប្រផាប់ប្រភីមទើបចាប់ បាន
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី០១ មានឈ្មោះ សុខ សី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើកាស្រាវ ជ្រាវ និងដាក់កម្លាំងឃ្លាំមើលនៅចំណុចផ្ទះរបស់ជន សង្ស័យឈ្មោះ សុខ សី នៅម្តុំភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពេលនោះជនសង្ស័យ ក៏ដឹងខ្លួននាំគ្នាឡើងជិះរថយន្ត១គ្រឿង ម៉ាកកាម៉ារីបា ឡែន ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2S.1476 ជិះរត់គេចខ្លួនថែមទាំងបង្ករគ្រោះថ្នាក់ចរាចរបុករថយន្ត និងម៉ូតូអ្នកដំណើរ៣ ករណីទៀត បណ្តាលឲ្យជនរងគ្រោះរបួសស្រាលហើយក្រុមជនសង្ស័យបានព្យាយាមបើករថយន្តរត់រហូតមកដល់ចំណុចផ្លូវភ្នំពេញ ហាណូយ មុខវត្តឃ្មួញ ទើបសមត្ថកិច្ចនគរ បាលប៉ុស្តិ៍ ឃ្មួញ និងនគរបាលការិយាល័យកម្រិត ស្រាលរាជធានីភ្នំពេញឃាត់ខ្លួន បាន២នាក់តែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះដោយសារតែជនសង្ស័យបើកបុកនោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យទាំង២នាក់រួម និងវត្ថុតាងត្រូវបញ្ជួនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕