កម្លាំងចម្រុះស្នងការដ្ឋាននគរបាលខេត្ត រឹតបណ្តឹងចរាចរណ៍និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខខាភិបាលដោយផ្តោតសំខាន់គឺការ ការពារជំងឺកូវីដ១៩,,,
ខេត្តមណ្ឌលគិរី៖ កម្លាំងចម្រុះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តនិងដោយមានបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី ច័ន្ទ ទិត្យ បានកំពុងដាក់កម្លាំងឈរជើងនៅចំណុជិតព្រំប្រទល់ស្រុកស្នួលខេត្តក្រចេះ ដែលស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមា ចាំត្រួតពិនិត្យរឹតបណ្តឹងនូវច្បាប់ចរាចរណ៍ និងជាពិសេសទៅទៀតកម្លាំងដែលឈរជើងទីនោះ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតនូវសេចក្តីណែនាំរបស់ក្រសួងសុខខាភិបាល និងសេចក្តីសូមអង្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចកំពុងសុំអង្វឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩,,
ហេតុផលទាំងអស់ខាងលើបានធ្វើឲ្យកម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សុំការអនុញ្ញាត្តិពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តគ្រប់ប្រភេទត្រូវតែឈប់រថយន្តហើយចុះទៅបាញ់អាលកុលស្គែនវាស់កម្តៅ ដែលមានលោកគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យសុខភាពជូន៕