ស្ត្រីវ័យ២៣ឆ្នាំម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធម្មក្នុងថ្លុកឈាមលើឡៅតឿ ក្នុងបន្ទប់ជួលលេខ៥ សង្ស័យករណីឃាតកម្ម.!
បន្ទាយមានជ័យ៖ នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ក្រោយពេលដែលគេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួលលេខ៥ លើឡៅតឿ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគេដាក់ការសង្ស័យថា ជាករណីឃាត្តកម្ម។
បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលឹកធ្វើការនៅក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនរីសត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពបញ្ជាក់ថា ករណីនេះសង្ស័យជាករណីឃាតកម្ម ដោយសារនៅលើរូបរាងកាយជនរងគ្រោះ មានស្នាមចាក់នឹងកាំបិតជាច្រើនកន្លែង នឹងអា.ក. រួចយកភួយគ្របពីលើសាកសព និងដៃចងជាប់ទៅហ្នឹងអាវទ្រនាប់។
ប្រភពបញ្ជាក់ទៀតថា នៅក្នុងបន្ទប់ជួលខាងលើ ជនរងគ្រោះជួលស្នាក់នៅពីនាក់មិត្តភ័ក្រ តែនៅមុនពេលកើតហេតុ មិត្តភ័ក្រចេញទៅធ្វើការបាត់ រីឯជនរងគ្រោះសម្រាកនៅម្នាក់ឯង លុះក្រោយកើតហេតុ មិត្តភ័ក្របានចេញពីធ្វើការវិញ មកដល់កន្លែងស្នាក់នៅ បែជាឃើញបន្ទប់ចាក់សោពីខាងក្នុង ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត និងព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យ ធ្វើកោសល្យវិច័យ នឹងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកការពិតថា តើជាករណីអ្វីពិតប្រាកដ។តែទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ អ្នកសារព័ត៌មានយើងមិនទាន់ទទួលបានព័ត៌មានច្បាស់ការ ពីកម្លាំងសមត្ថកិច្ចនៅឡើយទេ ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវេលាម៉ោងជិត២ទៀបភ្លឺ ឈានចូលថ្ងៃទី3 មីនាឆ្នាំ 2021…. ៕