Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្រោយការស្រាវជ្រាវ អត្តសញ្ញាណរបស់ក្រុមឧក្រិដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច សមត្ថកិច្ច រកឃើញ ភស្តុតាងបន្ថែមគួរឲ្យភ្ញាក់ផ្អើល!

បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបករណី ចូលជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញ រួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត និង បានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនទាំង៤នាក់ ដូចខាងក្រោម ៖

-ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជាមេក្លោង កាន់កាំភ្លើង AK47 កើតថ្ងៃទី 28-10-1999 មានស្រុកកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់មួយទុកចោល លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចេញចូលម្តងម្កាលប៉ុណ្ណោះ។

-ទី២. ឈ្មោះរី ពីសី កាន់កាំភ្លើងខ្លីម៉ាក សូរ៉ាគី កើតថ្ងៃទី 27-10-1991 មានស្រុកកំណើត សង្កាត់វឌ្ឍនភាព ទីរួមខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

-ទី៣. ឈ្មោះ ម៉ូវ ផានិត កើតថ្ងៃទី 27-10-1998 មានស្រុកកំណើត ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

-និងទី៤. ឈ្មោះ រ៉ន ភារុន កាន់កាំភ្លើងខ្លីម៉ាកCZ P09 កើតឆ្នាំ២០០០ មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រៅពីអាវុធវែងខ្លី០៣ដើមខាងលើ ជនល្មើស នៅមានខ្នោះដៃ០២គូ ស្កុតសម្រាប់រុំបិទមាត់០២ដុំ, ខ្សែរ៉ូតជ័រទុកចងដៃជើង ០១ដុំ យកទៅតាមខ្លួនសម្រាប់ធ្វើសកម្មភាពជំរិតនិងប្លន់សម្លាប់ ផងដែរ។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ នៃមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ និងដោយមានការសហការណ៍ ជាមួយ ម្ចាស់ផ្ទះជួល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជួលទុកចេញចូលម្តងម្កាល រកឃើញសម្ភារៈល្មើសច្បាប់មួយចំនួនទៀត រួមមាន៖
១.កាំភ្លើងវែង ម៉ាក M16 ចំនួន ០១ដើម
២.គ្រាប់កាំភ្លើងចម្រុះ ចំនួន ១៦ គ្រាប់
៣. ស្រោមអាវុធខ្លី ម៉ាកK54 ចំនួន ០១ និង
៤. សម្ភារៈផ្ទាល់ខ្លួនជនល្មើសជាច្រើនទៀត។