ជនសង្ស័យមួយក្រុមគាស់ទ្វារដែករបងផ្ទះចូល លួចម៉ូតូអស់២គ្រឿងនៅខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុម បាននាំគ្នាធ្វេីសកម្មភាពឆ្កឹះគន្លឹះទ្វាររបងដែកយ៉ាងស្ទាត់ជំនាញ ចូលលួចកាច់បំបែកសោ.កយកម៉ូតូ២គ្រឿង បានសម្រេច ហេីយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈពេលម្ចាស់ចូលងូតទឹក មិនបាន៣០នាទីផង លុះពេលចេញមកវិញដេីរទៅអឺតមេីលទ្វារ ទេីបដឹងថាចោរចូលលួច ម៉ូតូបាត់ កាលពីចន្លោះម៉ោប្រហែល១និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃសុក្រទី៥ខែមិនា ឆ្នាំ២០២១នៅចំណុចអតីតផ្ទះលក់កាហ្វេយីហោ “ណេណេ” ផ្ទះលេខ៦៧៧ លេីផ្លូវ៣៦៩ ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ម៉ូតូ២គ្រឿងដែលចោរលួចយកទៅបាត់នោះមានម្ចាស់២ផ្សេងគ្នា ទី១.ជនរងគ្រោះឈ្មោះ ប៉ាង ភារុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វេីការក្រុមហ៊ុន ជាម្ចាស់ម៉ូតូម៉ាកហុងដាហ្សូមម័រអ៉ិច (Honda Zoomer-X) ពណ៍ សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាក លេខភ្នំពេញ 1GJ-1792 ។ ទី២.ជនរងគ្រោះឈ្មោះ ណាន វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វេីការក្រុមហ៊ុន ជាម្ចាស់ម៉ូតូម៉ាកស៊ុយសូគីស្មាស់ (Suzuki Smash) ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BZ-2494 ។ (ម្ចាស់ម៉ូតូទាំងពីរខាងលេី ស្នាក់នៅផ្ទះកេីតហេតុជាមួយគ្នា) ។
តាមសម្តីនារីម្នាក់ដែលជាកូនស្រីម្ចាស់ផ្ទះមិនបាន ប្រាប់ឈ្មោះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានគ្នាមិនក្រោមពីរនាក់ឡេីយ បានធ្វើសកម្មភាពដកគន្លឹះទ្វាររបងដែកផ្ទះរបស់គាត់ រួចលូកដៃបេីកសោររបងចូលបាន យ៉ាងងាយស្រួល ព្រោះនៅមុនពេលកេីតហេតុ បងប្រុសរបស់គាត់មិនបានកឹបសោរទេ គ្រាន់តែទាញទ្វារបិទហេីយខ្ទាស់គន្លឹះទ្វារដូចធម្មតា ហេីយចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកបាត់ទៅ ដោយមិនដឹងថា មានចោរមកធ្វេីសកម្មភាព កាច់បំបែកសោរ.កម៉ូតូចំនួន២គ្រឿងខាងលេី ក្នុងចំណោមម៉ូតូជិត១០គ្រឿងដែលដាក់តម្រៀបគ្នាក្នុងផ្ទះរបស់គាត់ ហេីយយកជិះគេចខ្លួនបាត់ដោយ សុវត្ថិភាព លុះពេលបងប្រុសរបស់គាត់ងូតទឹករួចក៏បាន ដេីរចេញមកមេីលទ្វារដែរ តែមិនចាប់អារម្មណ៍ ព្រោះឃេីញទ្វារបិទផ្ទប់គ្នា ស្រាប់តែងាកមេីលម៉ូតូ បែរជាបាត់អស់២គ្រឿង ទេីបដឹងថាមានចោរចូលលួចយកទេីបស្រែកឆោឡោប្រាប់បងប្អូនក្នុងផ្ទះថាមានចោរចូលលួច ម៉ូតូបាត់ហេីយ រួចក៏បានជិះម៉ូតូដេីររកមេីលជុំវិញភូមិដែរ តែរកមិនឃេីញទេីបនាំគ្នាផ្ដល់ដំណឹងឲ្យសមត្ថកិច្ចគ្រប់គោលដៅបានដឹង បេីសិនជាបានឃេីញភិនភាគម៉ូតូម៉ាក Zoomer-X ពណ៍សលាយទឹកក្រូច ផ្លាកលេខភ្នំពេញ 1GJ-1792 និងមួយគ្រឿងទៀតម៉ាក Suzuki Smash ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 1BZ-2494 សូមជួយស្ទាក់ឃាត់អោយផង ព្រោះម៉ូតូទាំងពីរត្រូវបានចោរលួចកាច់កចេញទៅបាត់ហេីយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅស្នាក់កាប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកប្រា ដេីម្បីដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ច ធ្វេីការស្រាវជ្រាវរកមុខក្រុមជនសង្ស័យ ៕