Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

រឿងលោកទៀតហើយ!!ចៅអធិការវត្តកំពង់ក្ដុលត្រូវអនុគុណខណ្ឌដង្កោចាប់ផ្សឹកបន្ទាប់ពីប្រជាពលរដ្ឋតាម ទាន់ពេលឡើងដេកផ្ទះស្រីស្នេហ៍

ភ្នំពេញ៖ ព្រះចៅអធិការ វត្តកំពង់ក្ដុល ព្រះនាម មាជ សុវណ្ណ លួចលាក់មានស្រីស្នេហ៍ជាច្រើនឆ្នាំរហូតមាន កូនម្នាក់អាយុប្រហែល២ឆ្នាំទើបបែកធ្លាយដល់បងប្អូនប្រពលរដ្ឋ ផ្ទុះការតវ៉ាទាមទាឲ្យលោកសឹកកាលពីថ្ងៃទី ៣១ខែសីហាឆ្នាំ២០១៨ តែមិនបានសឹកនោះទេ ដោយលោកតាអាចារ្យគណៈកម្មការវត្តថាមិនមានភ័ស្តតាង ដាក់បន្ទុក ៖ លុះដល់យប់ថ្ងៃទី១៧ ខែកញ្ញ ឆ្នាំ២០១៨ វេលាម៉ោង៧និង ៣០នាទីយប់ ប្រជាពលរដ្ឋក្នុងភូមិ បានប្រទះឃើញព្រះ សង្ឃព្រះនាម មាជ សុវណ្ណ ជិះម៉ូតូឌុបគ្នាជាមួយ ស្រីស្នេហ៍ ចូលក្នុងផ្ទះធ្វើឲ្យពួកគាត់ មានការសង្ស័យក៏នាំ គ្នាចាំមើលរហូតដល់ម៉ោងជាង ៣ទៀបភ្លឺថ្ងៃទី១៨ខែ កញ្ញាឆ្នាំ២០១៨ ក៏បានឃើញព្រះសង្ឃរូបនោះចេញពីផ្ទះស្រីស្នេហ៍ បំរុងទៅវត្តវិញទើបអ្នកភូមិ នាំគ្នាចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចមូល ដ្ឋានចាត់វិធានការ និងទាមទាឲ្យផ្សឹក ចៅអធិការវត្តកំហូចរូបនេះតាមច្បាប់វិន័យ ព្រះពុទ្ធ សាសនា ។
ហេតុការតាមទាន់និងចាប់ព្រះចៅអធិការវត្តនេះបាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៣ទាបភ្លឺថ្ងៃ ទី១៨ខែកញ្ញាឆ្នាំ២០១៨ នៅផ្ទះស្រីស្នេហ៍ ភូមិ ខ្វិតសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លុះព្រឹកឡើងថ្ងៃដដែលត្រូវបាន អនុគុណនិងគណៈកម្មការ ខណ្ឌដង្កោ យកព្រះសង្ឃអង្គនេះ ទៅផ្សឹកនៅវត្តស្លែង ។ ដោយមានប្រជាពលរដ្ឋដែលជាអ្នកតវ៉ាមកជាច្រើន នាក់ទៅចាំឃ្លាំងមើលផងដែរ ។

បើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបានអោយដឹងថា ព្រះចៅអធិការវត្តមាជ សុវណ្ណ បានមានស្នេហាជាមួយនារីម្នាក់អស់រយះពេលច្រើនឆ្នាំមក ហើយ ដោយរឿងនេះពុទ្ធបរិស័ទជាច្រើនបានដឹង នឹងបានស្នើសុំអោយមានការចាប់ផ្សិកសង្ឃអង្គនេះរហូតឈានដល់ការតវ៉ាផ្អើលដល់សមត្ថកិច្ចពីរទៅបីដងមក ហើយប៉ុន្តែដោយគ្មានភ័សតាងត្រឹមត្រូវ សមត្ថកិច្ចជាពិសេសខាងធម្មការខណ្ឌដង្កោមិនសម្រេចផ្សឹកព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណឡើយដោយ តបទៅពុទ្ធបរិស័ទថាត្រូវតាមដាននឹងចាប់ភ័ស្តតាងជាក់ស្តែងអោយបានសិន ។

សមត្ថកិច្ចបានអោយដឹងថាក្រោយពីប្រជាពលរដ្ឋតាម ទាន់នឹងមានភ័ស្តតាងជាក់ស្តែងចំពោះទង្វើប្រាស់ចាក ពីធម៌វិន័យព្រះពុទ្ធសាសនារបស់ព្រះតេគុន មាជ សុវណ្ណ សមត្ថកិច្ចសម្រេចឃាត់ប្រគល់អោយអនុគុណនឹងមន្ត្រីធម្មការខណ្ឌដង្កោ បន្តននីតិវិធីទៅតាមច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា ។ សមត្ថកិច្ចបន្តទៀតថាជុំវិញនឹងរឿងរ៉ាវខាងលើនេះព្រះចៅអធិការវត្តកំពងក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តនៅទង្វើបែបនេះមែនហើយព្រះអង្គក៏សុំទោសដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខា បទពីព្រះពុទ្ធសាសនាទៅរស់នៅធម្មតាដូចពលរដ្ឋទូរទៅ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបាន បញ្ជាក់ថាទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែ សម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ក្រោយពីពិនិត្យរកឃើញថាបុគ្គលរូបនេះពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន៕