Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចុះបិតទីតាំងលួចលាក់បេីក​KTV​ក្នុងរាជធានីចំនួន២កន្លែងបន្ថែមទៀត​ និងឃាត់ខ្លួនប្រុសស្រីជិត៣០នាក់

ភ្នំពេញ​ ៖​ ដោយអនុវត្តទៅតាមការណែនាំរបស់​ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាលរាជធានីភ្នំពេញ​ បានដាក់​បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេ(KTV)បំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ​ ទើបនៅយប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២១​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបន្តចុះសហការជាមួយសមត្ថកិច្ចខណ្ឌដូនពេញ​ រួមនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ​ ធ្វេីការបង្ក្រាបទីតាំងលួចបេីកខារ៉ាអូខេចំនួន២កន្លែង​ ឃាត់ខ្លួនប្រុសស្រីបានជិត៣០នាក់បន្ថែមទៀត​ ។

​ក្នុងប្រតិបត្តិការ​ដែលសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបចំនួន២ទីតាំងខាងលេីរួមមាន ៖​ ទី១​ នៅភោជនីយដ្ឋាន (ខារ៉ាអូខេ​ )យីយោ HAT VOL NHAU 007 បានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ ធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។​ និងទី២​ នៅ​ភោជនីយដ្ឋាន​ ពិភពតារ៉ារះ (លួចលាក់បេីក​KTV​ )​​ តាមបណ្ដោយផ្លូវ២០០៤​ សង្កាត់កាកា​ប​១ ខណ្ឌពោធិ៍សែនជ័យ​ បានឃាត់​មនុស្សប្រុសស្រីចំនួន១៥នាក់​ កាលពីវេលា​ម៉ោង១១យប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២១​ ។

​ ក្រោយពីបញ្ចប់ប្រតិបត្តិការរួចរាល់​ មនុស្សប្រុសស្រីសរុបចំនួន២៥នាក់ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​ទៅតាមនីតិវិធី ៕

​ គួរបញ្ចាក់ថា​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវី-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។ សព មានទីលំនៅ នៅសង្កាត់ចាក់ អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សព​ ត្រូវបាន រកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ៕