បុរសជាកម្មករសំណង់ម្នាក់ធ្លាក់ពីផ្ទះល្វែងកំពុងសាងសងបណ្តាលអោយស្លាប់ភ្លាមៗចោលប្រពន្ធកូន
ភ្នំពេញៈ មានការភ្ញាក់ផ្អេីលទាំងព្រឹកដោយសារបុរសម្នាក់ជាកមមករសំណង់បានឆក់ខ្សែភ្លេីងធ្លាក់ពីចំបូលផ្ទះល្វែងបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុចោលប្រពន្ធអោយមេម៉ាយនឹងកូនៗកំព្រាឪពុក ដោយករណីនេះកេីតឡេីងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ស្ថិតការដ្ឋានសាងសងផ្ទះល្វែង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាក្សីបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ ហ៊ាម សុីដាន អាយុ ៤១ ឆ្នាំស្នាក់នៅឯខេត្តតាកែវជាប្រពន្ធនឹងកូនចំនួន២នាក់ ។ ប្រភពដដែលបន្តថា មុនកេីតហេតុ ជនរងគ្រោះបានក្រោកពីដំណេកដេីម្បីបំពេញការងារធម្មតា ហេីយពេលកំពុងលេីកដែកផ្សះភ្ជាប់ដំបូល ស្រាប់តែឃេីញបែកផ្កាភ្លេីងផ្នែកខាងលេីបណ្តាលអោយជនរងគ្រោះកំពុងនៅលេីដំបូលធ្លាក់ចុះមកក្រោមបោកក្បាលស្លាប់ភ្លាមៗនៅនឹងទីតាំងការដ្ឋានតែម្តង ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញកោសល្យវិច្ច័យចុះមកពិនិត្យលេីកសាកសពហេីយបានបញ្ជាក់ថាបុរសខាងលេីពិតបានស្លាប់ដោយសារឆក់ខ្សែភ្លេីងបណ្តាលអោយធ្លាក់ពីដំបូលស្លាប់ពិតប្រាកដមែន ដូច្នេះសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សពអោយក្រុុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកការដ្ឋានត្រូវបានផ្អាក់ជាបណ្តោះអាសន្នសិនរង់ចាំពិនិត្យឯកសារច្បាប់សាងសង៕