ព្រៃផ្សៃណាស់ជនដៃដល់ទាញកាំបិតផ្គាក់កាប់ផ្ដាច់.ក.កុមារា ដែលទើបអាយុជាង១ឆ្នាំ បណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់!
ខេត្តកំពង់ស្ពឺ៖ កុមារីម្នាក់កំពុងពរក្មេងប្រុសអាយុជាង១ឆ្នាំក្នុងដៃ ស្រាប់តែត្រូវជនល្មើសទាញកាំបិតផ្គាក់កាប់.ក.ក្មេងប្រុសនោះ បណ្ដាលឱ្យស្លាប់មួយរំពេចន៍។
ហេតុការណ៍នេះបានកើតឡើង នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤.០៣.២០២១។
ជនល្មើសជាឃាតករឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ ៤៦ឆ្នាំនៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ចំណែកកុមារារងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុមួយខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។
នៅមុនពេលកេីតហេតុ មានកុមារីឈ្មោះ តុញ អាយុ៧ឆ្នាំ ត្រូវជាបងជីដូនមួយនឹងកុមារា រងគ្រោះ។ បានពរ កុមារារងគ្រោះដើរលេងនៅម្តុំមុខផ្ទះជនល្មើស..!។
ស្របពេលនោះ ស្រាប់តែជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សម្ដៅ មកកាប់កុមារារងគ្រោះ ដែលនៅលើដៃកុមារី ត្រូវ.ក.និងថ្ងាស បណ្តាលឲ្យស្លាប់នៅកន្លែងតែម្តង!។
ក្រោយធ្វើសកម្មភាពជនល្មើស បានរត់ចូលក្នុងផ្ទះបិទទ្វារ ដោយធ្វេីសកម្មភាពដុតផ្ទះ ប្រជាពលរដ្ឋ ទៀតផង។
ខណៈនោះ សមត្ថកិច្ចបានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍បន្ទាន់ ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ នៃអធិការស្រុកសំរោងទង និងរថយន្ដរបស់ស្នងការខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញសោះ!។
ដោយស្ថានភាពមិនល្អជំនាញ បានស្នេីសុំយោបល់សម្រេចប្រេីប្រាស់ មធ្យោបាយអាវុធដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដេីម្បីចូលចាប់ជនល្មេីសបានតែម្ដងទៅ!។
លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងខេត្ដ ដែលបានចូលរួមក្នុងប្រតិបត្តិការខាងលេី បានឱ្យដឹងថា៖ យើងបានប្រេីប្រាស់គ្រប់មធ្យោបាយ ។
រហូតឈានដល់ការបំបែកករណីឃាតកម្ម និងចាប់ជនល្មេីសបាន រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕