លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានបញ្ជាឱ្យកម្លាំង ចុះបង្ក្រាបល្បែងស៊ីសង ឆ្នោតវៀតណាម LH-34 ខុសច្បាប់មួយកន្លែង នៅក្នុងសង្កាត់ផ្សារដើមគរ
ភ្នំពេញ៖ នៅនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោកឯកឃុនដឿនដែលជាអភិបាលខណ្ឌទួលគោកបានបញ្ចារឲ្យគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាប ទីតាំងល្បែង ស៊ីសងឆ្នោត វៀតណាម LH-34 ខុសច្បាប់ ដែលបានបើកលេង ដោយប្រើប្រាស់កុំព្យូទ័រ ពពាក់ពពូន ដោយដកហូតបានវត្ថុតាងមួយចំនួន។ ទីតាំងល្បែងស៊ី សងឆ្នោត វៀតណាមនេះ ស្ថិតនៅផ្ទះលេខ២៨B តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីរអាជ្ញាធរបានដឹងថា ក្រោយពីទទួលព័ត៌មាន ថាទីតាំងខាងលើ បានលួចបើកល្បែង កន្ទុយលេខ (ឆ្នោតវៀតណាម) ខុសពីច្បាប់ ទើបអាជ្ញាធរខណ្ឌ ក្រោមការណែនាំ និងបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿនអភិបាលខណ្ឌខណ្ឌទួលគោ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះបង្ក្រាប ទីតាំងនេះតែម្ដង។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច បានដកហូតនូវវត្ថុតាងមួយចំនួន ដែលពាក់ព័ន្ធនឹងល្បែងឆ្នោតវៀតណាម ក្នុងនោះរួមមានកុំព្យូទ័រ ម៉ាស៊ីនកូពី និងក្រដាសសម្រាប់កត់ឆ្នោត ៥ ដុំ។
ក្រោយពីការបង្ក្រាប សមត្ថកិច្ច បានឲ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា បញ្ឈប់ការលួចបើកល្បែងស៊ីសង ដោយខុសច្បាប់ទៀតទេ៕