Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន!! បង្ក្រាបមិនទាន់បាន១អាទិត្យផង​ ទីតាំងអុិនធើណេតកាហ្វេ​ បង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់នៅបឹង​ត្របែក​ បេីកឡេីងវិញដោយមិនខ្លាចឆ្លងជម្ងឺកូវីដ១៩​ ផ្គេីនជាមួយអាជ្ញាធរមានសមត្ថកិច្ច

​ភ្នំពេញ​ ៖​ ទីតាំងអាជីវកម្មសេវាអុិនធើណេតកាហ្វេ ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ​៤៦៦​ កែងផ្លូវ១០១ ក្នុងភូមិ៨ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន បានបេីកដំណេីរការ​លេងឡេីងវិញហេីយ​ បន្ទាប់ពីសមត្ថកិច្ចនគរបាល​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដឹកនាំដោយគណ:បញ្ជាការឯកភាពខណ្ឌចំការមន​ ចុះបង្ក្រាបនិងផ្អាកដំណេីរការ​ កាលពីរសៀលថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២១កន្លងទៅ ក្នុងនោះអាជ្ញាធរបានត្រួតពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេនឹងបានបង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់ផងដែរ​ ។

​ ពលរដ្ឋមានការងេីងឆ្ងល់ថា​ ហេតុអ្វីទីតាំងអាជីវកម្មសេវាអុិនធើណេតកាហ្វេ​បង្កប់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទខាងលេីនេះបេីកលេងបានដោយមិនខ្លាចការឆ្លង​ និងរីករាលដាលនៃជម្ងឺកូវីដ១៩​ ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីង​ ខណៈរាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងសុខាភិបាលបានធ្វេីការណែនាំកុំឲ្យប្រមូលផ្ដុំគ្នា​ និងប្រេីវិធានការបង្ការ​ទប់ស្កាត់ជាច្រេីនទៀតក្ដី​ក៏មិនអនុវត្តន៍តាមឡេីយ​ ។

​ ដូច្នេះហេីយ​ ប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលខេត្តរាជធានីភ្នំពេញ និងជាពិសេសលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ​ និងស្នងការនគរបាលរាជធានីភ្នំពេញ​មេត្តាត្រួតពិនិត្យ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបផង​ ដេីម្បីមានភាពសន្ដិសុខក្នុងសង្គម​ ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីងផងដែរ​ ៕​