Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ស្គាល់រូបមិនស្គាល់ចិត្ត!!ខ្ចីម៉ូតូមួយភ្លែតបែ​ជា​យកទៅបញ្ចាំ

ភ្នំពេញ៖ នារីក្លាហានម្នាក់បានខ្ចីម៉ូតូមិត្តភក្កិរបស់ខ្លួនឯងមួយភ្លែតថាទៅយកទូរសព្ទ័​បែរជាយកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ត្រូវបានបងប្អូននិងម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង៤០ព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១​ នៅកន្លែងហាងបញ្ចាំម៉ូតូមួយកន្លែង តាមផ្លូវបេតុង សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក។

នារីជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន​មានឈ្មោះ ភួង សុខហេង អាយុ៣២ឆ្នាំមុខរបរកម្មការនីិរោងចក្រ ស្នាក់នៅភូមិពារាមឃុំត្រពាំងយោង ស្រុកបាទី ខេត្តតាកែវ។

ឯនារីរងគ្រោះមានឈ្មោះ​ ជូន​ វ៉ាន់លីដា​អាយុ៣០ ឆ្នាំមុខរបរកម្មការិនីរោងចក្រមានស្រុកកំណើតនៅភូមិព្រៃឈ្នួល ឃុំកំវៀង ស្រុកសំរោង ខេត្តតាកែវ។

បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះដែលជា​ម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា ស្ត្រីជាជន​សង្ស័យនិងរូបគេត្រូវជាមិត្តភក្កិ កាលនោះ​ស្ត្រីជាជនសង្ស័យបានមកសុំនាងថាមក​ស្នាក់នៅជាមួយចំនួន២យប់​ ដើម្បីរកការងារធ្វើ ហើយនៅថ្ងៃទី១៣ ខែមិនាឆ្នាំ២០២១នារី​រងគ្រោះរួមជាមួយនឹងស្ត្រីជាជនសង្ស័យបានធ្វើតេស្តរោងចក្រមួយកន្លែងដែលនៅម្ដុំសាលាស្រុកបាទី ពេលនោះស្ត្រីជាជន​សង្ស័យបានធ្វើតេស្តជាប់ហើយក៏បានត្រឡប់ទៅផ្ទះជនរងគ្រោះវិញ រហូតដល់វេលាម៉ោង៦ ល្ងាចថ្ងៃខែឆ្នាំដដែលស្ត្រីជាជនសង្ស័យបានខ្ចីម៉ូតូរបស់នារីរងគ្រោះម៉ាក​ហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ខ្មៅពាក់ស្លាក​លេខ តាកែវ 1P-7914 ប្រាប់ថាទៅយក​ទូរ​សព្ទ ដោយសារតែជនរងគ្រោះបានទុកចិត្តទៅលើជនសង្ស័យក៏អោយសោរទៅជនសង្ស័យពេលនោះជនសង្ស័យបានលើក​ដៃបាយ រួចក៏ជិះម៉ូតូទៅបាត់ស្រមោលតែម្ដង ។

នារីរងគ្រោះបានបន្តទៀតថា នៅព្រឹកថ្ងៃទី​១៩ខែមីនាឆ្នាំ២០២១​ ស្ត្រីជាជនសង្ស័យបានខលមកនារីរងគ្រោះថា បើចង់បានម៉ូតូរបស់ខ្លួនយកទៅវិញទាល់តែឲ្យលុយមកគេចំនួន 500 ដុល្លារទើបគេយកម៉ូតូទៅឱ្យ ពេល​នោះ​នារីរងគ្រោះបានសួរថាម៉ូតូនៅទីណា ជនសង្ស័យបានឆ្លើយថាម៉ូតូគេយកទៅបញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវ រួចនារីរងគ្រោះក៏បានទំនាក់ទំនងរហូតមកជួបជនសង្ស័យនៅផ្សារ​ដើមគរហើយក៏ឡើងជិះ passapp ទៅ​កន្លែងប្រចាំម៉ូតូ នៅសង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក រួចមកក្រុមគ្រួសារនារីរងគ្រោះបានឃាត់ស្ត្រីជាជនសង្ស័យនិងបាន​រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ដើម្បីយកជនសង្ស័យយកទៅសួរនាំ ។

ក្រោយពីសមត្ថកិច្ចសួរនាំរួចទើបដឹងថាករណីនេះកើតនៅឃុំកំរៀងស្រុកសំរោងខេត្តតាកែវទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ សហការជាមួយប៉ុស្តិ៍នគរបាលកំវៀងដើម្បីឲ្យមកយកជនសង្ស័យយកទៅ​ចាត់ការតាមនីតិវិធីច្បាប់៕