នគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
កណ្តាល ៖ កម្លាំងនគរបាលក្រុងតាខ្មៅចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ កាលពីថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង២៤នាទី នៅចំណុចទី១ដីចំការល្មុតភូមិលេខ៣នឹងចំណុចទី២នៅបន្ទប់ជួលរបស់ឈ្មោះ ថិ រត្ថា ភូមិលេខ៣ -ចំណុចទី៣ បន្ទប់ជួលរបស់ឈ្មោះ ជា ប៊ុនឡេង ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យមានចំនួន០៤នាក់៖ ១•ឈ្មោះ ថិ រត្ថា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២•ឈ្មោះសឿង ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣•ឈ្មោះជា ប៊ុនឡេង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៤•ឈ្មោះសៅ គន្ធា ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២០កញ្ចប់(ធំ០៦កញ្ចប់ តូច១៤កញ្ចប់)នឹងម៉ូតូ០១គ្រឿងម៉ាកHONDA SL បិទពណ៌ខ្មៅ គ្មានផ្លាកលេខ-ទូរស័ព្ទចំនួន០៤គ្រឿង(ម៉ាកoppo ពណ៌សចំនួន០១,ម៉ាកVIVO ព៌ណផ្ទៃមេឃ ,និងម៉ាកNOKIA អ៊ិនចុចពិល ចំនួន០២គ្រឿង ពណ៌ទឹកប៊ិចនិងពណ៌ខៀវ)។
សូមបញ្ជាក់ថា:យោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើកំលាំងនគរបាលប៉ុស្តិ៍ស្វាយរលំបានធ្វើកាល្បាតតាមភូមិសាស្រ្ដក៏បានជួបជនសង្ស័យ០២នាក់ដោយនៅក្នុងនោះមានឈ្មោះថិ រត្ថា ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនហើយក៍បានឃាត់ខ្លួនឆែកឆេររកឃើញមានថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១,តូច០១)ហើយក៏ឃាត់ខ្លួនតែម្ដងហើយបានរាយការណ៏ជូនលោកអធិការនិងលោកស្នងការរងទទួលផែនដោយមានការសម្របសម្រួលពីលោកស្រីស៊ុន យឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាលទើបកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំបានចុះទៅដល់បន្ទប់ជួលរបស់ឈ្មោះថិ រត្ថា ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ បានរកឃើញថ្នាំញៀនចំនួន០១កញ្ចប់ធំហើយក៏បានបន្តចុះទៅឆែកឆេរនៅបន្ទប់ជួលរបស់ឈ្មោះជា ប៊ុនឡេង ដែលជាអ្នកទិញថ្នាំញៀនពីឈ្មោះថិ រត្ថាយកមកលក់បន្តស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ រកឃើញមានថ្នាំញៀនចំនួន១៧កញ្ចប់(ធំ០៤កញ្ចប់)។
សូមជំរាបជនសង្សយ័នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ឈ្មោះថិ រត្ថាដែលបានយកមកលក់អោយពួកខ្ញុំដើម្បីយកលក់បន្តពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ន្ត៕