អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ កញ្ញា ផាន់ សុនីតា និងលោក SHIH HSIU CHEN !
ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីសប្បុរសជននូវម៉ាសសរុបចំនួន២០ម៉ឺនម៉ាស ក្នុងនោះ កញ្ញា ផាន់ សុនីតា នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចំនួន១០ម៉ឺនម៉ាស និង លោក SHIH HSIU CHEN ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រូ ស៊ីង ហ្គាម៉ែន ១០ម៉ឺនម៉ាស ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរង តំណាងឲ្យខ្ញុំផ្ទាល់ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនខាងលើ ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួនឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕