រន្ធត់ណាស់ ! បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តស្ទួចបុក ពីក្រោយរបួសធ្ងន់ហើយក៏ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ
ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តស្ទួចបើកបុក ពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់បាត់ បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យសួគ៌ា
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ចំណុចក្បែ ភោជនីយដ្ឋានផ្ទះស្រាបៀរ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
តាមប្រភពពីគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសួគ៌ាបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានត្រឹមតែ ស្គាល់ឈ្មោះ យ៉េត វណ្ណនេត អាយុជាង២០ឆ្នាំបានស្លាប់បាត់បង់ជីវិតពេលកំពុងសង្គ្រោះបន្ទាន់ ដោយ សាររបួសធ្ងន់ធ្ងរពេក ។
បើយោងតាមប្រភព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរស រង គ្រោះ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌សលាយទឹកក្រូច ពាក់ ស្លាកលេខ ភ្នំពេញ 1BG- 1597 ធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស្ទូច ម៉ាក់ ហ៊ីយ៉ានដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C-4590 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន មិនប្រយត្ន័បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យដួួលចូលក្រោមរថយន្ត ហើយត្រូវរថយន្តកិនអូសពីលើ បណ្តាលឲ្យបាក់ភ្លៅខាងស្តាំ រយះចេញខ្លាញ់មកក្រៅ រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លិនិក ឯកជនសួគា៍ ចំនែកម៉ូតូរងការខូចខាតផ្នែកខាងក្រោយយ៉ាង ដំណំ ។ ប្រភពបានបន្តទៀតថា ភ្លាមៗរថយន្តបង្កមិនបានឈប់ដោះស្រាយនៅនិងកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករត់គេច ជិត១គីឡូម៉ែត្រដល់ ក្បែុផ្លូវចូលទៅកន្លែងចាក់សំរាមចាស់ ទើបអ្នកបើកបរបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោល
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយឡែក សពជនរងគ្រោះ ត្រូវរថយន្តសម្ភពរស្មីដឹកយកទៅតម្កល់ក្នុងវត្តក្បែរកន្លែងកើតហេតុ រងចាំទាក់ទង់សាច់ ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕