ភ្ញាក់ផ្អើលទាំងព្រឹកខណៈប្រទះឃើញលោកតា អាចារ្យវត្តស្វាយធំចង.កស្លាប់ខ្លួន
ស្វាយរៀង៖ ប្រជាពលរដ្ឋមកចងគោប្រទះឃើញ លោកតាអាចារ្យវត្តស្វាយធំចង.ក ស្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង០៦ព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ២០២១ នៅចំណុចទួលចេតិយ ភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សពជនរងគ្រោះមានឈ្មោះ ប្រាក់ ឈុំ ភេទប្រុសអាយុ៧៧ឆ្នាំ រស់នៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសម្ដីលោកយាយជាប្រពន្ធមានឈ្មោះ ប៉ែន ធាន អាយុ៧០ឆ្នាំ បានឲ្យដឹងថា កាលពីម៉ោងប្រហែល០៣ទៀបភ្លឺថ្ងៃទី២៤ខែមិនាឆ្នាំ២០២១ លោកតា ដែលជាជនរងគ្រោះនៅដេកជាមួយគាត់ នៅផ្ទះដោយមិនដឹងថា គាត់មកចង.កនោះទេ លុះម៉ោងប្រហែល០៦ព្រឹកថ្ងៃដដែលមានគេតេប្រាប់ទើបគាត់ដឹងនិងបានមកមើលឃើញលោកតា ជាប្ដី របស់គាត់ចង.ក តែម្ដង ។
លោកយាយបន្តថា ផ្ទះរបស់គាត់នៅឯភូមិធ្នង់តែរាល់ថ្ងៃគាត់ពីនាក់យាយតា មកស្នាក់នៅជាមួយកូននៅភូមិស្វាយចេក ។
លោកយាយអោយដឹងទៀតថា លោកតា មានអារម្មណ៍រវើរវាយពីទៅបីថ្ងៃមកហើយដោយចេះតែភ័យខ្លាចនិយាយខុសច្រើន ដោយមិនដឹងពីមូលហេតុ។
បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសលវិច្ឆ័យ មកធ្វើកោសលវិច្ឆ័យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កពិតមែន ។
ក្រោយសមត្ថកិច្ច ជំនាញពិនិត្យនិងកោសលវិច្ឆ័យរួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕