រថយន្តដឹកដីធ្លាក់កំពប់ តាមផ្លូវ៦០ម៉ែត្រ រកអ្នកទទួលខុសត្រូវមិនឃើញ
ភ្នំពេញ ៖ ផ្លូវ៦០ម៉ែត្រ សាងសង់ឡើងដើម្បីបម្រើជូនដល់សាធារណៈជន ងាយស្រួលក្នុងការធ្វើដំណើរ ក្នុងការងារ បនរកបរបររកសុីទទួលទាន របស់ពលរដ្ឋ ក៏ប៉ុន្តែកង្វះនូវការថែទាំ រកអ្នកទទួលខុសត្រូវមិនបាន បន្ទាប់ពី ក្រុមរថយន្តដឹកដី ដឹកធ្លាក់កំពប់ តាមផ្លូវ ។
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កំណាត់ផ្លូវខាងលើ ត្រូវបានក្រុមរថយន្តដឹកដី ដឹកធ្លាក់កំពប់ គតាមផ្លូវ បង្កឲ្យមហាជនងឿងឆ្ងល់ ចុះផ្លូវសាងសង់បានស្អាតប៉ុណ្ណឹងហើយ ហេតុអ្វីបានជា ក្រុមរថយន្តដឹកដីទាំងនោះមិនខ្វល់ រួមចំណែកក្នុងការថែទាំ ទុកឲ្យពំនូកដី គ កណ្តាលផ្លូវ ទៅវិញ នៅត្រង់ចំណុច សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមបនរជាពលរដ្ឋបានលើកឡើងថា ក្រុមរថយន្តដឹកដី ចាក់ដី កាលបើរត់ ចាក់ ក្នុងខណ្ឌណាហើយ ត្រូវតែបង់លុយ ទោះជាស្របច្បាប់ ឬមិនស្របច្បាប់ មិនដឹងទេ ត្រូវតែបង់លុយឲ្យជាមុនសិនទើប រថយន្តដឹកដីអាចបើក ឆ្លងកាត់ ចាក់ដីបាន តែលុះដល់បង្កផលប៉ះពាល់ដោយសារក្រុមរថយន្តដឹកដីទាំងនោះវិញ តើខាងណាចេញមុខមកទទួលខុសត្រូវ ? ៕