Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយរាំរៃសម្រេចចិត្តចង.ក បញ្ចប់ជីវិត

បាត់ដំបង៖ បុរសម្នាក់តូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ​ រាំរៃគិតខ្លីសម្រេចចិត្តចង.កបញ្ចប់ជីវិតខ្លួនឯង
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង១០នាទីទាបភ្លឺឈានចូលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨នៅចំណុចដើមស្វាយក្រោយផ្ទះ ភូមិពោធិ៍​ ឃុំព្រៃខ្ពស់​ ស្រុកបវេល​ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ​ ឡាយ​ គឹមហេង​ ភេទប្រុស​ អាយុ​ ៤៦ឆ្នាំ​ មុខរបរកម្មករ​ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុជនរងគ្រោះតូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយរាំរៃដោយព្យាបាលមិនព្រមជាទើបនៅយប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ខែ កញ្ញា ជនរងគ្រោះសម្រេចចិត្តធ្វើអតឃាតដោយចង.កសម្លាប់ខ្លួនឯងតែម្ដង ។ បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ឆ័យរួចបានបញ្ជាក់ថា​ ជនរងគ្រោះ​ពិតជា ស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង​ពិតប្រាកដមែន​

បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕