ក្រុមអ្នកលេងបើកឆាកប្រយុទ្ធគ្នាមួយប្រាវម្ខាងស្លាប់ម្នាក់ ម្ខាងទៀត រងរបួសធ្ងន់ សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៥នាក់
ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូ មួយគ្រឿងមកកាប់ប្រហាលើមនុស្សមួយក្រុមដែលកំពង់ផឹកស៊ី បណ្ដាលឲ្យរងរបួសតែត្រូវបានក្រុមអ្នកផឹកព្រួតគ្នាវាយតប(ត)ទៅវិញ បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនបង្កដែលស្លាប់មានឈ្មោះ ហែម សុគុន្ធ ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជិតកន្លែងកើតហេតុ ទី២ ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ង៉ោ អាយ២០ឆ្នាំជាង ស្នាក់នៅបន្ឋប់ជួលជិតកន្លែងកើតហេតុកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កមានគ្នាពីរ នាក់ជិះម៉ូតូអៃ ខនមួយគ្រឿងមិនចាំស្លាកលេខ បានជិះកាត់មុខមនុស្សមួយក្រុមទៀតដែលកំពុងផឹកស៊ី ចូលទៅខាងក្នុងបន្ទប់ជួល តែមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ មួយសន្ទះក៏ជិះចេញមកវិញមានកាន់ដាវនៅនិងដៃ រួចមកកាប់ប្រហាលើ ក្រុមអ្នកដែលកំពុងផឹកស៊ី បណ្ដាលឲ្យឈ្មោះ ង៉ោ របួសធ្ងន់ ភ្លាមៗត្រូវក្រុមអ្នកផឹកសុី វាយតបគ្នាទៅវិញទៅមកបណ្ដាលឲ្យជនបង្ករងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៏ជ័យចុះមកដល់ឃាត់ខ្លួនបក្ខពួកជនបង្កបានជាបន្តបន្ឋាប់ចំនួន៥នាក់យកទៅសាកសួរបន្តនិងចាត់ការណ៏តាមនិតិវិធីនៃច្បាប់៕