Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងភ្នាល់បាលទះមួយកន្លែងនៅឃុំក្រោល​គោ​ពិតជាមិនខ្លាចឆ្លងកូវីដ-១៩ មែន​បានជាបើកដំណើរការយ៉ាងរលួន​ អជ្ញាធរ​មើលមិនឃើញ

ស្វាយរៀង​ ៖ យោងតាមសេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋដែលរស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានប្រាប់អ្នក​សារព័ត៌មាន​ អោយដឹងថានៅថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២១ មានកន្លែងភ្នាល់បាល់ទះ​មួយកន្លែងបានបើកលេងយ៉ាងរលួនអោយ​មនុស្សចូលលេងជារៀងរាល់សប្ដាហ៍ដោយ ក្នុងមួយសប្ដាហ៍ លេងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានមនុស្សយ៉ាងច្រើនដែល មកពីតំបន់ផ្សេងគ្នាដោយមិនខ្លាចឆ្លងមេរោគកូវីដ-១៩ទល់តែសោះ។

ពលរដ្ឋបានបន្តថាទីតាំងដែលលេងបាលទះ នឹងអោយមនុស្សដាក់លុយផ្នល់គ្នាដោយ​សេរីមានឈ្មោះ Bee Bee Cafe & ការ​ហ្វេដូងក្រអូប ។ ហើយបើតាមអ្នកដែលបាន​ចូលលេងក្នុងទីតាំងនោះ ថាមនុស្សក្នុងមួយថ្ងៃៗ រាប់រយ​ នាក់ រថយន្តសេរីទំនើបៗ ម៉ូតូក៏​ច្រើនគ្រឿង ហើយទឹកប្រាប់ដែលចាក់ផ្នល់គ្នានោះ ចន្លោះ ពីរ ៥០មុឺន ទៅដល់ជាង ២លាន់ក៏មាន។

ទាក់ទងនឹងកន្លែងបើកល្បែងបាល់ទះខាង​លើលោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា ម្ចាស់ទីតាំងឈ្មោះ ណុច ភេទស្រី តែមិនដឹងត្រកូលអីទេ ហើយនៅខែមុនក៏លោកថា​បាន​ចុះទៅបិទម្ដងរួចហើយដែល។ ដោយបិទទីតាំងខាងលិច តែពេលនេះបើកទីតាំងខាងកើតមិន​ដឹងថាម្ចាស់គិតយ៉ាងមិចទេ ហើយនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១​ ក៏អោយកំលាំងសមត្ថកិច្ចចុះបិទ​រួចរាល់ដែល៕