ម្ដាយចិត្តព្រៃផ្សៃ ចាប់កូនស្រីបង្កើតឲ្យឪចុងរំលោភបានសម្រេចជាច្រើនដង
កណ្ដាល ៖ បុរសស្ត្រីចិត្ដតិរិច្ឆាន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះ យកទៅសួរនាំបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុកក្មេងស្រីរងគ្រោះដោយចោទប្រកាន់ថា បានរួមគំនិតគ្នាវាយធ្វើបាបនិងចាប់កូនបង្កើតអោយឪពុកចុងរំលោភជាច្រើនដង
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី ០៣ខែ កញ្ញា ឆ្នាំ ២០២១ នៅចំណុចភូមិព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ម. ស.ម អាយុ១២ឆ្នាំ មានទីលំនៅភូមិ ព្រែកសំរោងទី២ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្ដាល - មុខរបរសិស្ស ។
ចំណែកជនសង្ស័យមានចំនួន០២នាក់៖ ទី
១-ឈ្មោះ មួង ចាក ហៅ តាក់ ភេទប្រុស អាយុ៤៧ ឆ្នាំមានទីលំនៅ ភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល- មុខរបរ កសិករ(ត្រូវជាឪពុកចុង)ជនរងគ្រោះ ។
ទី២-ឈ្មោះ ជាន ហ៊ុច ភេទ ស្រី ៥០ឆ្នាំ មានទីលំនៅភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល។ មុខរបរ មិនពិតប្រាកដ។ (ត្រូវជាម្ដាយបង្កើត )ជនរងគ្រោះ។
សមត្ថកិច្ចបន្តថា បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា នៅថ្ងៃមិនចាំក្នុងខែមិនាឆ្នាំ២០២០ ឈ្មោះ ជាន ហុច អាយុ ៥០ឆ្នាំ ត្រូវជាម្តាយបង្កេីតរបស់ជនរងគ្រោះ បានចុះចោលប្តីរបស់ខ្លួន ទៅមានប្តីថ្មីមួយទៀតឈ្មោះ មួង ចាត ហៅ តាក់ ដែលជា(ជនសង្ស័យ) រស់នៅភូមិឃុំកេីតហេតុខាងលេី រហូតដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១វេលាម៉ោង ០៨និង០០នាទីម្តាយបង្កើតរបស់ជនរងគ្រោះបានមកដល់ផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ ហេីយបានសុំជួបជនរងគ្រោះមួយថ្ងៃ ពេលនោះឪពុករបស់ជនរងគ្រោះបានអនុញ្ញាតអោយនៅជាមួយជនរងគ្រោះមួយយប់ លុះស្អែកឡេីងវេលាម៉ោង ១៦និង៣០នាទីព្រឹក ពេលឪពុករបស់ជនរងគ្រោះទៅចំការបាត់ ស្រាប់តែម្តាយបង្កើតរបស់ជនរងគ្រោះបានយកជនរងគ្រោះទៅបាត់ ពេលឪពុកជនរងគ្រោះត្រឡប់មកពីចំការវិញមិនឃេីញកូនស្រីរបស់ខ្លួន ក៏តាមរកដល់ម្តុំផ្លូវជាតិលេខ៣ស្រុកកណ្តាលស្ទឹងតែពុំឃេីញក៏ត្រឡប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី០១ ខែ កញ្ញាឆ្នាំ២០២១ វេលាម៉ោង៨នឹង០០ ព្រឹក ម្តាយបង្កើតរបស់ជនរងគ្រោះបាននាំ ជនរងគ្រោះត្រឡបមកផ្ទះវិញ ហេីយបានសុំរួមរស់ជាមួយប្តីដេីមវិញ តែប្ដីដើមមិនព្រមអោយនៅតែម្តាយជនរងគ្រោះមិនព្រមចេញក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត លុះស្អែកពេលឪពុកជនរងគ្រោះទៅបេះបន្លែបាត់ ម្តាយបង្កើតជនរងគ្រោះបានលួចលុយចំនួន៥០០ដុល្លាររត់គេចខ្លួនបាត់ ពេលនោះជនរងគ្រោះបាននិយាយប្រាប់ឪពុកបង្កើតរបស់ខ្លួនថា ពេលខ្លួនទៅរស់នៅជាមួយ ម្តាយនិងឪពុកចុងនៅឯភូមិឃុំកេីតហេតុ ម្តាយបានវាយធ្វេីបាបជារាល់ថ្ងៃ រីឯឪពុកចុងបានចាប់រំលោភចំនួន០៤ ដង ។ ដោយលើកទី១-ពេលយប់នៅលេីផ្ទះរបស់ជនសង្ស័យតែមិនបានសំរេច លេីកទី២ ទី៣ នឹងទី៤ នៅលេីផ្ទះដដែលបានសំរេច ដោយម្តាយជាអ្នករួមគុំនិត ជួយចាប់ហែកជេីងជនរងគ្រោះទាំងសងខាង ដេីម្បីឲ្យជនសង្ស័យរំលោភ ។ ហើយជនសង្ស័យទាំងពីរនាក់តែងតែវាយធ្វើបាប និងគំរាមជនរងគ្រោះមិនឲ្យប្រាប់អ្នកណាឡើយ លឺដូចនោះឪពុកបង្កើតរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលសង្កាត់តាខ្មៅ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ តាខ្មៅបានណែនាំឲ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលឃុំ ព្រែករការ ។
ក្រោយទទួលបានបណ្ដឹងកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំ ព្រែករការបានចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំនុំរឿងតាមនីតិវិធី ៕