Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

វង្វេងនិងតណ្ហាលួចមានប្រុសថ្មីរត់ចោលផ្ទះជាង១០ថ្ងៃប្ដីតាមទាន់នាំយកមកដោយស្រាយនៅសង្កាត់ពងទឹក

ភ្នំពេញ៖ ស្ត្រីរូបស្រស់វ័យ៣១ឆ្នាំម្នាក់ឈ្លក់វង្វេងនិងតណ្ហាដាច់ចិត្តចាកចេញពីផ្ទះជាង១០ថ្ងៃទៅតាមប្រុសស្នេហ៍ថ្មីចោលប្ដីនិងកូនប្រុសស្រីតូចៗ២នាក់ត្រូវប្ដីតាម រកឃើញកំពុងឌុបគ្នានៅតាមផ្លូវម្ដុំផ្សារទួលពង្រសង្កាត់ ចោមចៅ២ខណ្ឌពោធិសែនជ័យ ក៏ចាប់យកមកដោយអាជ្ញាធរសង្កាត់ពងទឹក អន្តរាគមន៍ជួយដោះស្រាយ ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា ម៉ោង៣និង០០នាទីរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨

ស្ត្រីរូបស្រស់ដែលចុះចោលប្ដីនិងកូនរត់តាមប្រុសស្នេហ៍នោះមានឈ្មោះ នី ស៊ីណេត អាយុ ៣១ឆ្នាំមុខ របរ កម្មករកម្មការិនិរោងចក្រ ស្នាក់នៅភូមិទួលស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក ប្រុស (សាហាយ) មានឈ្មោះ យឹម ចាន់ វណ្ណះ អាយុ ៣២ឆ្នាំស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ១ខណ្ឌ ពោធិសែនជ័យ ។ ដោយឡែកបុរសជាប្ដីសុំមិនបញ្ចេញឈ្មោះ មានកូនប្រុសស្រីតូច២នាក់ ។

បើតាមសម្ដីបុរសអភ័ព្វ ជាប្ដីបាននិយាយទាំងអួលដើម ក៏បានរៀបរាបប្រាប់ថា រូបគាត់និងប្រពន្ធបានរៀបការ ពេញច្បាប់ត្រឹមត្រូវរយៈពេលជាង១០ឆ្នាំមកហើយថែម ទាំងមានកូនប្រុសស្រី២នាក់ជាចំណងដៃទៀតផងពុំដែលឈ្លោះប្រកែកគ្នាឡើយ ទើបតែនៅពេលថ្មីៗ នេះប្រពន្ធរបស់គាត់បានមានទំនាក់ទំនងជាមួយនិងប្រុសថ្មី ( សាហាយ ) រូបគាត់សង្ស័យតែមិនចាប់ អារម្មណ៍ លុះដល់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ ស្រាប់តែ ប្រពន្ធរបស់គាត់បានចុះចេញពីផ្ទះចោលគាត់និងកូនៗ បានដោយមិនបានប្រាប់សូម្បីតែមួយម៉ាត់ធ្វើឲ្យរូបគាត់ខំដើរស្វែងរកគ្រាប់ច្រកល្ហក ស្ទើឆ្កួតតែអ្វីដែលគួរ ឲ្យហួសចិត្ត ស្ទើស្លុតស្មារតី នៅពេលដែលបានឃើញ ប្រពន្ធ គឺ ប្រពន្ធរបស់គាត់បែជានៅផ្អែមល្ហែមជាមួយ ប្រុសថ្មីទៅវិញ ធ្វើឲ្យរូបគាត់និយាយអ្វីលែងចេញ ។
បុរសអភ័ព្វ បានបន្តទាំងទឹកភ្នែក រលីងរ លោងថា បន្ទាប់មកគាត់ក៏បានរាយការទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍និងបាននាំគ្នារួមទាំងប្រុសស្នេហ៍ថ្មីរបស់ ប្រពន្ធមកដោះស្រាយគ្នានៅសង្កាត់ពងទឹក ។ ដោយខាងបុរសជាប្ដីទាចំនួន4000$(ដុល្លា) តែប្រពន្ធសន្យាឲ្យ3000$(ដុល្លា)។

ចុងក្រោយបុរសអភ័ព្វស្នេហ៍ទទួលយកតាមការសន្យា និងបានដឹកដៃកូនប្រុសស្រីតូចៗទាំង២នាក់ត្រឡប់ទៅ ផ្ទះវិញ ដោយប្រគល់ប្រពន្ធឲ្យទៅរួមរស់ជាមួយប្រុសស្នេហ៍ថ្មីរបស់នាងជំនួស គាត់វិញ ៕