បង្ក្រាបកន្លែងផឹកសុី រាំកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ឃាត់ខ្លួនមនុស្សប្រុសស្រី៦០នាក់
ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៦០នាក់ដែលល្មើសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញត្រូវបានកម្លាំង ចម្រុះនៃ គណៈបញ្ចាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២១នៅចំណុចទីតាំងកន្លែងកម្សាន្តយីហោ« ប៊្លូឆីលី »តាមបណ្ដោយផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញបន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិង វិធានការរដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍នេះ គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលេីអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTVរង្គសាល ឌីស្កូថែប បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លឹបកម្សាន្ត ទទួលភ្ញៀវចូលផឹកសុី រាំរែក ពពាក់ពពួនគ្នាយ៉ាងច្រេីនគគ្រឹកគគ្រេងទេីបកម្លាំងអាជ្ញាធរជំនាញធ្វេីការចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប៦០នាក់ ស្រីចំនួន២១និងប្រុស៣៩នាក់ (បរទេសចំនួន៣៩នាក់)ព្រមទាំងដកហូតវត្ថុតាងជាច្រេីនផងដែរ ។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៦០នាក់ខាងលេីរួចហេីយ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាបឋមសិក្សាវត្តភ្នំទាំងយប់ ដេីម្បីធ្វេីតេស្ដ រកមេរោគកូវីដ–១៩ និងជម្ងឺបម្លែងថ្មីដែលតា ដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ ៕