សមត្ថកិច្ចខណ្ឌដង្កោបញ្ជួនខ្លួនអតីតចៅអធិការវត្តកំពង់ក្ដុលទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច នគរបាល ខណ្ឌដង្កោ បានបញ្ជួនខ្លួនអតីត ចៅអធិការវត្ត កំពង់ក្តុល ឈ្មោះ មាជ សុវណ្ណ ទៅ តុលាការ ចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីធ្វើការ សាកសួររួចរាល់លោក ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យបញ្ជូនខ្លួនអតីតចៅអធិការវត្តរូបនោះទៅផ្តាច់សារធាតុញៀននៅព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីបង្គាប់ឲ្យបញ្ជួនទៅផ្ដាច់សារធាតុញៀននៅមណ្ឌលឱកាសខ្ញុំ ។
គួរំលឹកផងដែលថា អតីតចៅអធិការវត្តកំពុងក្ដុលដែល មានឈ្មោះ មាជ សុវណ្ណ ត្រូវបានអនុគុណខណ្ឌដង្កោនិងមន្ត្រី ក្រសួងធម្មការបាន ចាប់ផ្សឹកកាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីអតីត ចៅអធិការវត្តរូបនេះ បានលួចលាក់ស្លៀកខោអាវចេញពីវត្តទៅដេកផ្ទះស្រី ស្នេហ៍លួចលាក់ ហើយត្រូវបានប្រជាពលរដ្ឋ ដែលជាអ្នកភូមិតាមទាន់ ចាប់បាននៅវេលាម៉ោងជាង៣ទាបភ្លឺថ្ងៃទី១៨ខែកញ្ញា នៅភូមិខ្វិតសង្កាត់សាក់សំពៅ ខណ្ឌ ដង្កោ រួចប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមនិតិវិធី ។បន្ទាប់មកត្រូវ អនុគុណខណ្ឌដង្កោ និងគណៈកម្មការ សង្ឃចាប់ផ្សឹក រួចសមត្ថកិច្ច ពិនិត្យទឹកនោមរកឃើញសារធាតុញៀនក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួរ នៅអធិការខណ្ឌដង្កោ និងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ។
សូមបញ្ជាកថា បច្ចុប្បន្ន អតីតចៅអធិការវត្តកំពង់ក្ដុល មាជ សុវណ្ណ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជួនទៅផ្ដាច់សារធាតុញៀននៅមណ្ឌលឱកាសខ្ញុំស្ថិតនៅឯសង្កាត់ ក្រាំងធ្នង់ខណ្ឌសែនសុខ ៕