Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ខ្លាំងណាស់! មន្ត្រីយោធាម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកផ្លូវស្លាប់ចោលប្រពន្ធ

ភ្នំពេញ៖ អាសូរ​ខ្លាំងណាស់ ខណៈស្ត្រីម្នាក់ពរកូនតូច ព្រមទាំងសាច់ញាតិក្រុមគ្រួសារបុរសជានាយទាហាន​ស័ក្តិ​២ម្នាក់បានស្លាប់នៅកណ្ដាលផ្លូវ ខណៈបុរសជានាយទាហ៊ាន រូបនោះបានជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវដួលបាក់កស្លាប់យ៉ាងអាណោចអធម៌
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង០៩និង១០យប់ថ្ងៃទី២០ខែ កញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទំនប់លេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ​ សុវណ្ណ​ ច័ន្ទតុលា មុខរបរ​ជា នាយទាហាន នៃ​កងយោធពលខេមរភូមិន្ទ​ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ165777 ចំណែក ប្រពន្ធមិនស្គាល់ឈ្មោះ​ និងកូនប្រុសម្នាក់​ អាយុ ប្រហែល៣ឆ្នាំ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៌ស​លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ​ 1CJ-1780 ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនមិន ប្រុងប្រយត្ន័ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលថ្នល់រងរបួសធ្ងន់ភ្លាមៗ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិចឯកជនមកដឹកទៅ សង្គ្រោះដែរតែជាអកុសល ជនរគ្រោះបានស្លាប់បាត់ បង់ជីវិតពេលបញ្ជួនទៅបានពាក់កណ្ដាលផ្លូវ ។ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកត្រឡប់មកកន្លែងកើត ហេតុវិញ ។ បន្ទាប់មកសាច់ក្រុមគ្រួសារនិងប្រពន្ធបានមកដល់ស្រែកទ្រហោយំគួរឲ្យសង្វេក ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់ទាក់ទងជំនាញមកវាស់វែងនិងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕