ផ្ទុះការរិះគន់ ខ្លាំងៗ ទៅកាន់ម្ចាស់ក្រុមហ៊ុនផលិតផល T&L Natural ត្រូវគេស្ដីថាមិនសំចៃមាត់ ព្រោះតែរឿង…
(ភ្នំពេញ )៖ នៅលេីបណ្តាញសង្គម បានផ្ទុះការរិះគន់ មិនសំចៃដៃ ទៅលេីផេកមួយដែលមានឈ្មោះថា T&L Natural ក្រោយពីបានបង្ហោះរូបថត មួយសន្លឹក ដោយភ្ជាប់ជាមួយសំណេរមួយ ដែលក្រេីនរំលឹកអោយបុរសៗងាកមកចាប់អារម្មណ៍លេីភរិយាខ្លួនស្រលាញ់ភរិយា និងគួរតែរកឱកាសនាំភរិយាទៅដេីរលេងក្រៅផ្ទះ តែពីរនាក់ ដោយមិនចាំបាច់នាំកូនទៅជាមួយ ។ ក្រោយពីបានអានសារខ្លីនេះហេីយ បានធ្វេីឲ្យមហាជនរិះគន់ខ្លាំង មេីលងាយ មិនពេញចិត្តចំពោះការលេីកឡេីងបែបនោះថាជាគំរូមិនល្អ ហេីយក៏មានអ្នកចង់ស្គាល់ម្ចាស់សំណេរនេះថាជាអ្នកណា ហេតុអ្វីសរសេរសា រដែលមិនអោយតម្លៃកូន មិនខ្វល់ពីកូនបែបនេះ ទៅរួច។
ក្រោយពីសារខ្លីនេះ បង្ហោះនៅលេីបណ្តាញសង្គម បាន១ថ្ងៃ ពេលនេះគេបានរកឃេីញម្ចាស់សំណេរពិតប្រាកដហេីយ គឺជាអ្នកនៅក្នុងរូបថតនោះតែម្តង ដែលមហាជនភាគច្រេីនធ្លាប់បានស្គាល់ពួកគាត់ហេីយ ថាជាម្ចាស់ ក្រុមហ៊ុនផលិតផល T&L Natural គឺលោកឧញ៉ា ឌី ជោត ដែលជាស្វាមីរបស់ លោកជំទាវ លាង ធារ៉ា ដែលគេស្គាល់ថាជាម្ចាស់ប្រ៊េនដ៏ល្បី កន្លងមកស្វាមីភរិយាមួយគូនេះ តែងតែត្រូវបានមហាជនសរសេីរពីអត្តចរិក មានភាពលេចធ្លោនៅក្នុងសង្គម មានតែការស្រលាញ់ពេញចិត្តចំពោះពួកគាត់។ តែពេលនេះផ្ទុយស្រឡះ លោកឧកញ៉ា ឌី ជោត និងលោកជំទាវ លាង ធារ៉ា បែរជាត្រូវបានមហាជនរិះគន់ ប្រេីសម្តីមិនសមរម្យ នៅលេីcomment ដោយចោទប្រកាន់ថា សំណេររបស់លោកឧកញ៉ា បាន រំលេចស្នេហាផ្អែមល្ហែម មិនខ្វល់ពីកូនចៅតូចៗនៅផ្ទះ ហេតុអីនៅក្នុងសំណេរចាំបាច់ ទៅក្រៅតែ២នាក់ ហេីយទុកកូនចោលទៅវិញ?
នៅក្នុង Comment មួយចំនួនបានសរសេររិះគន់ចំៗ ទៅកាន់លោកឧកញ៉ា និងលោកជំទាវ ថា “ចុះកូនហេតុអី្វចាំបាច់មិននាំទៅ សម្រា់ខ្ញុំសុំបដិសធចំណុចខាងលេីហេីយ ព្រោះពេលទៅណា ដែលសប្បាយៗតែងតែនឹកកូនជានិច្ច ពេលចេញក្រៅនាំកូនទៅជាមួយ ឃេីញកូនសប្បាយ ខ្ញុំក៏សប្បាយដែរ ព្រោះកូនជាកែវភ្នែក កូនជាជីវិត មិនចាំបាច់ទាល់អត់កូនសប្បាយកេីតទេ កូនមិនមែនជនជ្រៀតជ្រែកក្តីសុខទេ តែកូនជាថ្នាំប៉ូវ សម្រាប់ឪពុកម្តាយ ដែលស្រលាញ់កូន…”, “អត់យកកូនទៅ ម៉េចមានក្តីសុខ? គ្រប់ពេលគឺត្រូវតែមានកូនប្រពន្ធជុំគ្នា នោះ ទេីបជាក្តីសុខពិតប្រាកដ បេីទុកកូនដេកនៅផ្ទះ ម៉ែឪនាំគ្នាតែងខ្លួនស្អាតចេញទៅក្រៅ ដូចជា អាត្មានិយមពេកហេីយ ចង់ផ្គាប់ចិត្តដៃគូលេីគ្រែ អាត្មានិយម ទុកកូនចោល ហេីយនៅមកអួតទៀត ពេលកូនធំឡេីងរៀនតាម សមមុខ”, “កូនតូចៗ យកផ្ញេីរគេផងប្រយ័ត្នទៅឆេះម៉ដ្ឋ” និងមានcomment មួយចំនួនទៀត មានមនុស្សស្រីខ្លះក៏ចង់អោយស្វាមីយល់ចិត្ត ចង់មានពេលផ្ទាល់ខ្លួនខ្លះដែរ តែមិនអាចព្រោះតែ ៖ “មិនយកកូនទៅតាម បើប្ដីមិនមកតាមទៀតរឹតតែ ត្រូវចិត្តប្រពន្ធ។ និយាយត្រង់ ស្រីគេស្រីខ្ញុំ ការហើយមានប្ដីមានកូន ស្រលាញ់ណាស់ប្ដី ស្រលាញ់ណាស់កូនស្រលាញ់គ្រួសារ តែក៏មានពេលខ្លះចង់ នៅម្នាក់ឯង ញាុំបាយម្នាក់ឯង ដើរផ្សារ ស៊ប់ភិង មា្នក់ឯង មើលកុន ផឹកកាហ្វេ ហិហិិហិហិស តាម៉ាងៃ ទេ សំណាងរបស់មនុស្សស្រីគឺបានប្តីល្អនឹងយល់ចិត្តមិនមែនបានប្តីអ្នកមានទេីបហៅថាសំណាងទេ ចុះកូនទុកឲ្យអ្នកណាមេីរបេីនៅមេីរតែម្នាក់ឯងនោះ និងមាន comment ជាច្រេីនទៀត។
នៅក្នុងអត្ថន័យសំណេរ ដែលបង្ហោះនោះ គេសង្កេតឃេីញថា មានការ share និង Comment យ៉ាងច្រេីន ក្នុងនោះមានទាំងការះគន់មួយចំនួន មានទាំងការសរសេីរគាំទ្រក៏មានច្រេីន ។ មានអ្នកខ្លះលេីកឡេីងថាការរិះគន់វាយប្រហារទៅកាន់លោកឧកញ៉ា និងលោកជំទាវ ព្រោះតែបងប្អូនអាចមិនទាន់យល់ច្បាស់ពីខ្លឹមសារដែលសាម៉ីខ្លួនគេចង់លាតត្រដាង ទេីបធ្វេីអោយមានការភ័ន្តច្រឡំ រហូតផ្ទុះការរិះគន់បែបនេះ។
កុំអោយខាតពេល សូមអានសំណេរលោកឧកញ៉ា ឌី ជោត ហេីយបងប្អូនអាចចូលរួមផ្តល់យោបល់ថា សំណេរខ្លីនេះមានអត្ថន័យបែបណាដែរ៖
ណាត់ប្រពន្ធញ៉ាំបាយក្រៅកុំយកកូនទៅ
អោយនាងតែងខ្លួនអោយស្អាត
នាំនាងទៅម្នាក់ឯងអោយមានសេរីភាព
អោយនាងញ៉ាំរបស់ដែលនាងចង់ញ៉ាំ
អោយនាងនិយាយរឿងដែលនាងចង់និយាយ
ថតរូបអោយនាង
ញស្រាក្រហមជល់កែវគ្នា
ជននាងដើរលំហែរ១ជុំ
មកផ្ទះវិញដោយស្នាមញញឹម
ធ្វើអោយដូចគ្រាដំបូងដែលអ្នកស្រលាញ់នាងអញ្ជឹង ទើបនាងកក់ក្ដៅហើយនាងមានអារម្មណ៍ថា នាងបានជ្រើសរើសស្វាមីបានត្រឹមត្រូវរួមដំណើរជីវិតគ្រួសាររីករាយ_T&L Natural ។ តេីបងប្អូនយល់យ៉ាងណាដែរចំពោះសំណេរនេះ?