Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

បុរសដែលជេរប្រមាថនិងដេញវាយ​សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ត្រូវបានបញ្ជួនទៅតុលាការចាត់ការបន្ត

ភ្នំពេញ​ ៖​ បុរសម្នាក់ដែលជិះម៉ូតូបញ្ចាសទិសដៅចរាចរណ៍ហើយជេរប្រមាតមើលងាយ​និងដេញវាយកម្លាំងសមត្ថកិច្ច​ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពី​រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លង​ទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យ​ចរាចរណ៍ផ្លូវគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ នៅ​វេលា​ម៉ោង១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ដើម្បីចាត់ការតាមនិតិវិធី​ ។

ជនបង្ក មានឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។

សូមរំលឹកថា​ កាលពីរសៀលថ្ងៃទី២៥ខែ​វិច្ឆិកា​ឆ្នាំ២០២១​ សមត្ថកិច្ចចរាចរណ៍ដែលឈរជើង​នៅចំណុចកើហេតុខាងលើបាន​ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដូចសព្វ​ដង​តាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍​ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ខ្មៅមួយគ្រឿងពាក់ផ្លាក​លេខ ភ្នំពេញ1-BG 5792ធ្វើដំណើរទិស​ដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើង​ខ្លាំងបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសដៅបណ្តាលឲ្យដួលម៉ូតូតែមិនរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបាន​ដើរ​ទៅសួរនាំស្រាប់តែបុរសបង្កខាងលើ​ស្ទុះដេញវាយសមត្ថកិច្ចនិងគម្រាមដកស័ក្ក​ចោលទៀតផង។​ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសរូបនោះយកទៅធ្វើការ​សាកសួរតែម្ដង​ ៕