ក្ដៅៗ! បុរសម្នាក់ឡាយចែកលុយល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះហើយ
ស្ទឹងត្រែង ៖ នៅទីបំផុតបុរសម្នាក់ល្បីកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុករឿងឡាយចែកលុយដុល្លារសុទ្ធៗដោយគ្រាន់តែទម្លាក់លេខទូរស័ព្ទក្នុងខមិនកាលពីថ្ងៃមុនពេលនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយនៅល្ងាចទី៣ខែធ្នូ ឆ្នាំ២០២១នេះ។
ជនល្មើសដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះថា កុងសីលា ភេទប្រុស អាយុ២៩ឆ្នាំឃាត់ខ្លួនពីបទឆបោកតាមហ្វេសប៊ុក។
បច្ចប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរនិងបន្តនិតិវីធី ៕