Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អ៊ាន សៀវម៉ី អ្នកលក់ឡេ​ ដ៏ល្បី​ត្រូវចោរប្លន់អស់ជាច្រើនលានដុល្លារ

ភ្នំពេញ​ ៖​ យោងតាមប្រភពបានឲ្យដឹងថា​មុន​ពេលប្លន់ក្រុមចោរមានគ្នា៤នាក់ ប្រដាប់​ដោយ​អាវុធគ្រប់ដៃ​ បាន​បន្លំខ្លួនធ្វើជា​សមត្ថកិច្ច ហើយភូតកុហកជន​រង​គ្រោះថា ចុះមក​អនុវត្តសាលដីកាតុលាការ​ដើម្បីបានចូលក្នុងផ្ទះរបស់ជនរងគ្រោះរួចធ្វើសកម្ម​ភាពប្លន់​តែ​ម្ដង​ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន​កើត​ឡើងកាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡា​ មួយកន្លែងលេខV01 ស្ថិតក្នុងភូមិគោគ​ចំបក់ សង្កាត់ចោមចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបន្តថា​ នៅមុនពេលកើតហេតុជនរង​គ្រោះ និងក្រុមគ្រួសារមាន​មនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏​ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខ​ពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់​សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញ​ដំណើរ ដោយប្រាប់ជនរងគ្រោះថា ពួកគេ​ចុះមកពី​ក្រសួងមកអនុវត្តដីការ។

ប្រភពបានឲ្យដឹងទៀតថា ជនសង្ស័យប្រដាប់​ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានភ្ជង់ជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់​ចូលសាក់កាដូ​ពណ៌ខ្មៅ ដែលក្រុមជនសង្ស័យបានយកមកជាមួយ។​ ប្រភពបញ្ជាក់ថាទ្រព្យសម្បត្តិដែល​ជនសង្ស័យយកទៅ​មានតម្លៃប្រហែល​៩​លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅ​នាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1.A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែល​មានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួន​បាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួម​មាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ​ ៕