ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់នៅជិតវត្តជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាបបើកលេងយ៉ាងអាណាធិបតេយ្យ
សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅជិតវត្តជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន ចំណាត់ការចុះបង្រ្កាបនៅឡើយទេ!
ជាក់ស្ដែងកាលពីម្សិលមិញថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ពលរដ្ឋនាំគ្នាបង្ហើបប្រាប់អង្គភាពសារព័ត៌មានអោយដឹងថា៖
ទីតាំងល្បែងសុីសងខុសច្បាប់ ស្ថិតនៅភូមិ ឃុំ ខាងលើ បើកលេងដូចនេះចុះបើសិនអ្នកណាម្នាក់មានផ្ទុកជំងឺ កូវីដ.១៩ ហើយឆ្លងរីករាលដាលតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ.?។
ប្រជាពលរដ្ឋនាំគ្នាឆ្ងល់យ៉ាងខ្លាំងថា ទីតាំងល្បែងខុសច្បាប់នៅសង្កាត់ជ្រាវ បើកលេងយ៉ាងអាណាធិបតេយ្យ ហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបែជាមិនដឹង ?
ពលរដ្ឋបន្តថា សង្ស័យមានការបើកភ្លើងខៀវទេដឹង! ទើបទីតាំងល្បែងសុីសង ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះបើកលេងបានយ៉ាងរលួនដូច្នេះ ។
បើតាមប្រភពបានអោយដឹងទៀតថា ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយធំៗណាស់ សម្រាប់មាន់ជល់ ភ្នាល់ចាក់លុយ០១គួៗរាប់លាន់រៀល ចំណែកអាប៉ោង-វិញភ្នាល់ចាក់លុយ មួយគ្របរាប់លានរៀលដូចគ្នា។
ហើយជាពិសេសទៅទៀតនោះទីតាំងល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។
ដូច្នេះហើយទើបពលរដ្ឋបានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ពន្ធ័មេត្តាចុះពិនិត្យនិងធ្វើការបង្ក្រាបផងអោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕