Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចាំមើលលោកវរសេនីយ៍ទោ​ អ៊ុក​ បូនីន​ ​អធិការខណ្ឌ​មានជ័យ​ថ្មី​មាន​សមត្ថភាព​ បង្រ្កាប​ករណី​ផ្ទុះ​អាវុធនៅសង្កាត់បឹងទំពន់ទី១ បាន​ទេ​?

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានធ្វើសកម្មភាព បាញ់ឡើងលើវេហាជាច្រេីនគ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ២៣ និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចុះវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

បេីតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរដល់ចំណុចកើតហេតុ រួចមិនដឹងមានមូលហេតុខឹងនឹងរឿងអ្វីអោយប្រាកដ ក៏ជនសង្ស័យ ភាគីខាងជិះម៉ូតូ បានដកកាំភ្លើងខ្លី ពីចង្កេះ បាញ់ឡើងលើវេហា ចំនួន៧គ្រាប់ រួចបើមករថយន្ត និងម៉ូតូចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានល្បាតពួនស្ទាក់ឃើញរថយន្ត ក្រុមជនសង្ស័យ ក៏បានដេញប្រថាប់ចាប់ប្រថីង រហូតដល់ចំណុចវត្តដំបូកខ្ពស់ ក៏បានដានសូន្យតែម្តងទៅ បណ្តាលអោយក្រុមជនសង្ស័យទាំងអស់ អាចរត់គេចខ្លួនបានទៅដោយសម្រួល ។

យ៉ាងណាមិញ បន្ទាប់កើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអន្តគមន៍ដល់ទីតាំងកើតហេតុ ( ចំណុចផ្ទុះអាវុធ ) នឹងបានរើសសម្បកកណ្ទុះគ្រាប់កាំភ្លើងបានចំនួន០៤គ្រាប់ ក្នុងចំនួន០៧គ្រាប់ ដែលបានបន្លើរឡើងវេហា ។

សូមបញ្ជាក់ថា ជុំវិញករណីនេះសំណាងណាស់ហើយ ដែលខ្មាន់កាំភ្លើង បាញ់ឡើងតែទៅលើមេឃ ប្រសិនបើជនល្មើសមានការគំគួន ឬស្អប់នណារម្នាក់នោះ មិនដឹង មិនមានមនុស្សប៉ុន្មាននាក់ ត្រូវរងរបួសនោះទេ ? ហើយនេះ ក៏ជាការស្វាគមន៍ អធិការថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរ ហើយមហាជននៅរងចាំមើលថាតើ អធិការទើបតែឡើងកាន់តំណែងថ្មីថ្មោង មិនទាន់ដល់១ខែស្រួលបួលផងនោះ អាចមានសមត្ថិភាពក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ ដែលព្រហើនបាញ់ទាំងកណ្តាលរាជធានីភ្នំពេញ បានដែរ ឬទេ ?៕