Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន​ !​ទីតាំងបនល្បែងសុីសង ខុសច្បាប់​ ជល់មាន់និងអាប៉ោងនៅស្រុកបរកែវខេត្ដ​រតនគីរីបិទបាន២ថ្ងៃបើកវិញ​ សមត្ថកិច្ច​ពាក់ពន្ធ័មិនហ៊ានបង្ក្រាប

រតនគីរីប្រភពច្បាស់ការបានឲ្យដឹងថាទីតាំងបនល្បែងស៊ីសងខុសច្បាប់សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែង នៅឃុំទីនចាន់ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការលេងយ៉ាងរំភើយមិនការរំខានដល់អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានឡើយ

ប្រភពបន្តថាម្ចាស់ទីតាំងនិងអ្នកមានភាគហ៊ុន នៅក្នុងបនល្បែងមួយនេះត្រូវស្គាល់ឈ្មោះ ធីបាញ់ជាមន្ត្រីយោធាមកពីខេត្តក្រចេះដែលមានឈ្មោះបោះសម្លេងល្បីល្បាញសង្ស័យមានអំណាចខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ចខេត្ដរតនគីរីទៅទៀតទើបបានជាអាជ្ញាធរនឹងសមត្ថកិច្ចមិនហ៊ានចុះទៅបង្ក្រាប។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងបនល្បែងខុសច្បាប់មួយនេះបានលួចបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេង គគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិនលានរៀលក្នុងមួយគួរៗថែមទាំងហោរកញ្ច្រៀវ សម្លេងលឺខ្លាំងៗបង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋាន តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបឡើយ។ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាត្រូវរ៉ូវគ្នាជាមួយម្ចាស់បនល្បែងនោះហើយមើលទៅ ទើបមិនបង្ក្រាបធ្វើឲ្យពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្មណ៍ អំពី សុខសុវត្ថិភាព របស់ពួកគាត់។

គួររំលឹកផងដែរថាកន្លងមកសម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ចំណុចជូនប្រជាពលរដ្ឋ។

ជុំវិញនឹងករណីទីតាំងបនល្បែងសុីសងខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាកទំនងរាយការណ៍ទៅលោកស្នងការខេត្តរតនៈគីរីតាមរយៈតេឡេក្រាមលេខ​0884757777​ តែលោកស្នងការមិនបានឆ្លើយតប

ពលរដ្ឋរងចាំមើលថាតើលោកស្នងការនិងមានវិធានការយ៉ាងចំពោះទីតាំងបនល្បែងសុីសងខុសច្បាប់ដ៏ធំមួយនេះ