ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត លួចបង្កប់ល្បែងជល់មាន់អនឡាញ ក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ កំពុងដំណេីរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ
កណ្តាល៖ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ ក្រុងតាខ្មៅ តែម្តង បានលួចបង្កប់ល្បែងជល់មាន់អនឡាញ និង បៀរ ផងដែរ កំពុងដំណេីរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ ។
ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហេីបប្រាប់ថា ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត មួយនេះ បេីកទាំងល្បែងជល់មាន់អនឡាញ និង បៀរអនឡាញ ផងដែរ ដោយចាក់មួយគូរៗ រាប់ម៉ឺនរៀល ស្រែកហ៊ោរ កងរំពង តែ សមត្ថកិច្ច ហាក់មិនបានដឹងទាល់តែសោះ ។
ម្ចាស់ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត ដែលបង្កប់ល្បែងខុសច្បាប់នេះ ត្រូវបានគេស្គាល់ឈ្មោះថា សុខុម ភេទប្រុស អាយុជាង៣០ឆ្នាំ ។
ប្រជាពលរដ្ឋ លេីកឡេីងថា ទីតាំងក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ បែបនេះ មិនគួរឡេីយ មានល្បែងស៊ីសងសោះ ។
ពាក់ព័ន្ធបញ្ហានេះ លោក ប៉ុក វិចិត្រ មេបុស្តិ៍តាខ្មៅ បានប្រាប់អោយដឹងថា លោកបានធ្វេីកិច្ចសន្យារួចហើយ គឺ មិនមែនលេងទៀតទេ ។
ដោយឡែកលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា លោកនឹងពិនិត្យ ។
ប្រជាពលរដ្ឋ សង្ឃឹមថា ទីតាំងខាងលើនេះ នឹងត្រូវសមត្ថកិច្ចចុះបង្ក្រាប អោយស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕