អាសូ ! ស្ត្រីមានផ្ទៃពោះសម្រាលកូននៅតាមផ្លូវខណៈពេលប្តីកំពុងឌុបតាមម៉ូតូទៅមណ្ឌលសុខភាព
កំពង់ធំ៖ ស្ត្រីម្នាក់សម្រាលកូននៅតាមផ្លូវ ពេលប្ដីកំពុងឌុបតាមម៉ូតូយកទៅមណ្ឌលសុខភាពស្រុកសណ្ដាន់ បានបង្កឲ្យការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ កាលពីវេលាម៉ោង ១០នឹង៥០នាទី ព្រឹកថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០១៨។
ស្ត្រីមានផ្ទៃពោះគ្រប់ខែ មានឈ្មោះ អ៊ុ ផាន ចំណែកប្ដីមានឈ្មោះ ភូមិ ផន រស់នៅភូមិជាំស្វាយ ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃកើតហេតុ ប្រពន្ឋប្រាប់ប្តីថា ឈឺពោះរីឯប្តីក៏ប្រញ៉ាប់ឌុបប្រពន្ឋទៅ មណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ចំនុចអូរពកសាមក្កី ឃុំមានរឹទ្ធិ ដោយសារតែផ្លូវពិបាកពេក ខ្លាចដួលដោយសារផ្លូវរអិល ក៏បានឲ្យប្រពន្ឋចុះដើរ លុះដើរមានមួយសន្ទុះតូច ក៏ឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ទាំងដល់ មណ្ឌលសុខភាពស្រុកសណ្ដាន់ផង។
ប្រភព័ត៌មាន បានឲ្យដឹងថា ពេលនោះក៏មានអ្នកភូមិ នាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះ ក្នុងពេលមាន ហេតុការណ៍នេះភ្លាម លោក ឡង គឺសឹង អភិបាលស្រុកសណ្តាន់ បានទទួលព័ត៌មាន ក៏បានបញ្ជាឲ្យខាង មណ្ឌល់សសសុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ យកថយន្តពេទ្យស្រុកដើម្បីជួយសងគ្រោះ លុះរថយន្តពេទ្យមកដល់ក៏នាំគ្នាជួយឡើកដាក់លើររថយន្តយកទៅមណ្ឌលសុខភាពស្រុកសណ្ដាន់ភ្លាម់ៗតែម្ដង់។
ក្នុងនោះប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ លោកអភិបាលស្រុកសណ្តាន់ និងក្រុមគ្រូពេទ្យ ដែលបាន យកចិត្តទុកដាក់ ស្វះស្វែងជួយអន្តរាគមន៍ រថយន្តសង្រ្គោះ ដឹកស្រ្តីឆឆ្លងទន្លេមកមណ្ឌលសុខភាព សង្គ្រោះអាយុជីវិតបានទាន់ ពេលវេលាចៀសផុតពីអន្តរាយ ក្នុងនោះប្ដីរនឹងប្រពន្ធដែលសម្រាលកូននៅតាម់ផ្លូវក៏សូមអគុណផងដែរ ៕