ទីតាំងបនល្បែងសុីសងជល់មាន់នៅភូមិអូរនាងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បេីកលេងគគ្រឹកគគ្រេងសមត្ថកិច្ចមិនបង្ក្រាប
បន្ទាយមានជ័យ ៖ យោងតាមប្រភពច្បាស់ការបានឲ្យដឹងថា នៅចំណុចភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទីតាំងបនល្បែងសុីសង(ជល់មាន់) មួយកន្លែងកំពុងបេីកលេងយ៉ាងអាណាធិបតេយ្យ ធ្វេីឲ្យមហាជន សង្ស័យថា! មានការបេីកភ្លេីងខៀវពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមូលមូលដ្ឋាន ទេីបមិនមានការបង្ក្រាប ។
ប្រភពបានបញ្ជាក់ថា ទីតាំងបនល្បែងមួយនេះគឺមានបុរសម្នាក់ឈ្មោះ ភ័ក្រ ជាអ្នកកាងជួយមេីលការខុសត្រូវនិងសម្របសម្រួល អ្នកការសែត និងមានការហាមឃាត់យ៉ាងតឹងរឹងទៀតផង !ដូចជាមិនញញេីតនិងសមត្ថកិច្ចចាប់ដាក់ទោសទណ្ឌបន្តិចសោះឡើយ។
ប្រភពដដែលបានបន្តទៀតថា ជារៀងរាល់ថ្ងៃគេសង្កេតឃេីញក្រុមអ្នកញៀនល្បែងចេញចូលគគ្រឹងគគ្រេងពញាក់ពពួនយ៉ាងអាណាធិបតេយ្យតែមិនដែលឃេីញសមត្ថកិច្ច ពាក់ពន្ធ័ចុះមកពិនិត្យឬបង្ក្រាបនោះឡេីយ សំងំស្ងៀមដូចត្រូវថ្នាំសណ្ដំ ម្ចាស់បនល្បែង។
ពលរដ្ឋបានទទួចស្នេីសុំដល់លោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត មេត្តាមានវិធានការចុះពិនិត្យនិងបង្ក្រាបបនល្បែងមួយនេះផងទាន ដេីម្បីរក្សាសុវត្ថិភាពសន្តិសុខ ជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលចេញ ដោយក្រសួងមហាផ្ទៃ អាជ្ញាធរមានសមត្ថកិច្ចនៅក្រោមឱវាទ អនុវត្ថ ដេីម្បីសេចក្ដីសុខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ជុំវិញនិងការលេីកឡេីងខាងលេីនេះអង្គភាពសារព័ត៌មានយេីងមិនទាន់សុំការបំភ្លឺពីលោកសៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បាននៅឡេីយទេ ! ( ព្រោះមិនមានលេខទូរសព្ទ័ដេីម្បីទំនាក់ទំនង )អង្គភាពយេីងខ្ញុំរងចាំការបំភ្លឺពីសំណាក់អ្នកពាក់ពន្ធ័រាល់ម៉ោងធ្វេីការ ៕