ស្ត្រីម្នាក់ធ្លាក់ពីលើអគារជាន់ទី២ស្លាប់យ៉ាងអាណោចអធម៌នៅក្នុងថ្លុកឈាម
ភ្នំពេញ៖ ស្រ្តី បម្រើការងារផ្នែកអនាម័ម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីផុងជើងធ្លាក់ពីលើអគារ ជាន់ទី២ ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។
ស្រ្តីរងគ្រោះឈ្មោះ ឃុន ដានី អាយុ៤៨ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារខាងលើ អស់រយៈពេលជាង១ឆ្នាំមកហើយ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិកំពង់បឹង ឃុំព្រះធតុ សនរុក អូររំាងឱ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ មានប្តីឈ្មោះ ហ្គេច វុឹង បានលែងលះគ្នាហើយ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ។
តាមនារីឈ្មោះ ហ្គេច ស្រីមុី អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ត្រូវជាកូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះ ស្នាក់នៅជាមួយម្តាយ បានឲ្យដឹងថា ម្តាយរបស់ខ្លួនបានចូលបម្រើការងារ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារ តៃវ៉ាន់ ខាងលើ អស់រយៈពេលជាង១ឆ្នាំមកហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែជួបអកុសលបែបនេះតែម្តង ។
តាមបុគ្គលិក ធនាគារ ខាងលើបានឲ្យដឹងថា វេលាម៉ោងខាងលើ ជនរងគ្រោះ ដើរសម្អាតលើអគារធនាគារ ហើយជនរងគ្រោះសម្អាតនៅលើជាន់ទី២ បែជាផុងជើង សន្លឹកសុីប្រូ ធ្វើជាពិដាន បាក់ធ្លាក់តាំងពីជាន់ទី២ មកលើសាបសុីម៉ង់ត៍ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ក៏ប៉ុន្តែជនរងគ្រោះធ្លាក់ដល់ដីហើយទើបដឹង ភ្ញាក់ផ្អើល ។
ករណីខាងលើកើតឡើងភ្លាមៗ ត្រូវបាន ហៅក្រុមសង្រ្គោះ រថយន្តសង្រ្គោះ មកបំណងជួយសង្រ្គោះអាយុជីវិត តែហួសពេលទៅហើយ ជនរងគ្រោះធ្លាក់មកភ្លាម ស្លាប់ភ្លាម ទើបផ្អើលដល់សមត្ថកិច្ច ចុះទៅពិនិត្យដល់កនលែងកើតហេតុ ។
ក្នងហេតុការណ៍ដ៏រន្ធត់ខាងលើ កូនស្រីរបស់ជនរងគ្រោះ យំសោកបោកខ្លួន នឹកអាសូរ្យ ស្រណោះម្តាយ ដែលបានស្លាប់ បាត់ជីវិត ។
ក្រោយពីកើតមានហេតុការណ៍ខាងលើ សមត្ថកិច្ច មូលដ្ឋាននិងជំនាញ ចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកោសល្យ វិច័យ ៕